ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?

តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?

​ខេត្តព្រះវិហារ៖បើយោងតាមអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយថា៖រឿងអាស្រូវរំលោភទន្ទ្រានដីព្រៃការពារធម្មជាតិ និងដីជំនឿអារក្សអ្នកតារបស់ជនជាតិដើមភាគតិច នៅក្នុងស្រុកឆែប បានផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មីម្ដងទៀត។ ការផ្ទុះរឿងនេះ បានកើតឡើងបន្ទាប់ពីតំណាងប្រជាពលរដ្ឋប្រមាណ ៣០នាក់ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរួមគ្នាចុះទប់ស្កាត់ និងដកហូតបានម៉ាស៊ីនអារឈើចំនួន ៣គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ខណៈក្រុមល្មើសកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅចំណុច «ត្រពាំងអន្សម និងទីលានលោកតាដេវ»។

​សូមបញ្ជាក់ថា ទីតាំង «ត្រពាំងអន្សម, ទីលានលោកតាដេវ, អន្លង់ស្វាយអ៊ា, និងអូតាឡាស» គឺជាតំបន់ព្រៃអារក្ស និងជាទីសក្ការបូជាដ៏វិសុទ្ធរបស់បងប្អូនជនជាតិដើមភាគតិច ដែលបានគោរពបូជា និងថែរក្សាតាំងពីដូនតាមក ហើយក៏ជាដីព្រះរាជក្រឹត្យផងដែរ។

​បើតាមការបញ្ជាក់ពីលោក សួន សុឃីន តំណាងប្រជាពលរដ្ឋភូមិដងផ្លិត បានឱ្យដឹងថា ក្រុមមនុស្សដែលចុះមកធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងរំលោភទន្ទ្រានដីខាងលើនេះ គឺមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ ដោយពួកគេគឺជាក្រុមជនស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើ។ មិនតែប៉ុណ្ណោះ ក្រុមជនទាំងនោះថែមទាំងបានអួតអាង និងអះអាងប្រាប់អ្នកស្រុកថា «មេរបស់ពួកគេជាមនុស្សមានអំណាចធំធេងណាស់» ទើបពួកគេហ៊ានធ្វើសកម្មភាពយ៉ាងរលូនបែបនេះ។

​មុនឈានដល់ការចុះឃាត់គ្រឿងចក្រ សហគមន៍បានទូរស័ព្ទរាយការណ៍ជូនដំណឹងជាមុន ទៅអាជ្ញាធរស្រុកឆែប មន្ត្រីបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធរួចរាល់ហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ប៉ុន្តែរហូតមកដល់ថ្ងៃកើតហេតុ មិនឃើញមានមន្ត្រីជំនាញណាម្នាក់ ចុះទៅចាត់វិធានការ ឬអនុវត្តច្បាប់ទប់ស្កាត់ឡើយ។

​ដោយសារគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ប្រជាពលរដ្ឋស្ម័គ្រចិត្ត ៣០នាក់ ក៏សម្រេចចិត្តសហការគ្នាចុះដកហូតវត្ថុតាងដោយផ្ទាល់ដៃ យកមកប្រគល់ជូនអាជ្ញាធរនៅសាលាឃុំឆែបពីរ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចោទជាសំណួរនោះគឺ ទោះបីជាសហគមន៍ខិតខំរៀបចំលិខិតប្រគល់-ទទួលវត្ថុតាងបទល្មើសយ៉ាងត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មន្ត្រីបរិស្ថាន អាជ្ញាធរស្រុក និងមេឃុំ បែរជា «មិនហ៊ាន» ផ្តិតមេដៃទទួលយកវត្ថុតាងទាំងនោះ ហើយថែមទាំងបានដើរចេញពីសាលាឃុំបាត់ស្រមោលទៀតផង។

​ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា មូលហេតុដែលអាជ្ញាធរ និងមន្ត្រីជំនាញមិនហ៊ានទទួលយកវត្ថុតាងបទល្មើស គឺដោយសារដីព្រៃនៅចំណុចកើតហេតុ មានការពាក់ព័ន្ធនឹងអំពើឃុបឃិតគ្នារំលោភយកដីកាលពីពេលកន្លងទៅ។ អាជ្ញាធរ និងមន្ត្រីខិលខូចមួយចំនួន ត្រូវបានគេសង្ស័យថា បានលួចធ្វើប័ណ្ណកម្មសិទ្ធិ ឬរៀបចំឯកសាររំលោភលើច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិព្រះរាជក្រឹត្យពាក់ព័ន្ធ ដែលតាមផ្លូវច្បាប់ត្រូវតែរំលាយ ឬបដិសេធចោលជាដាច់ខាត។

​គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបោសសម្អាតរាល់ការទន្ទ្រានយកដីរដ្ឋខុសច្បាប់។ ប៉ុន្តែទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគតិយុត្តយ៉ាងម៉ឺងម៉ាត់បែបនេះក្តី ក៏មជ្ឈដ្ឋានជុំវិញ និងប្រជាពលរដ្ឋនៅតែបន្តចោទប្រកាន់ថា បុគ្គលឈ្មោះ ស្រេង ឆវី មន្ត្រីនៅមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះវិហារ បានកាប់ទន្ទ្រានយកដីព្រៃ និងប្រមូលផលប្រយោជន៍ពីដីទាំងនោះមកធ្វើប័ណ្ណកម្មសិទ្ធិឯកជនយ៉ាងរលូន ដោយអាងមានខ្នងបង្អែកការពារពីមន្ត្រីជំនាញ និងអភិបាលរងខេត្តមួយរូប។

​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ភ្នាក់ងារសារព័ត៌មានយើងបានសុំបទសម្ភាសន៍លោក ស្រេង ឆវី ដោយលោកបានអះអាងប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា រូបលោកធ្វើសកម្មភាពក្រោមបទបញ្ជារបស់លោក មិន ស៊ីថា អភិបាលរងខេត្ត, លោក អ៊ុំ ភឿន អតីតអភិបាលស្រុកឆែប និងលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទើបធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមិនហ៊ានប៉ះពាល់។

​ដោយសារតែអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលបណ្តែតបណ្តោយឱ្យបទល្មើសបន្តកើតមាន ទើបប្រជាពលរដ្ឋសម្រេចចិត្តចេញមុខទប់ស្កាត់ដោយផ្ទាល់ និងបានអំពាវនាវយ៉ាងទទូចជាខ្លាំងដល់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងបញ្ជូនក្រុមអធិការកិច្ចថ្នាក់ជាតិចុះស៊ើបអង្កេតស្រាវជ្រាវករណីនេះឱ្យបានស៊ីជម្រៅ។

​ប្រជាពលរដ្ឋក៏បានស្នើផងដែរឱ្យក្រសួងបរិស្ថាន រឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីខិលខូច ឬមន្ត្រីពុករលួយទាំងឡាយណា ដែលមានការពាក់ព័ន្ធក្នុងការឃុបឃិត រំលោភអំណាច ឬបែងចែកផលប្រយោជន៍លើដីសម្បត្តិព្រៃឈើរបស់រដ្ឋ និងដីព្រៃជំនឿសហគមន៍ជនជាតិដើមភាគតិច ដើម្បីជួយសង្គ្រោះតំបន់ព្រៃឈើ និងផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋមូលដ្ឋានវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!