ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១១ ព្រមទាំងពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានកោតសរសើរកងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំបំពេញតួនាទី និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការទទួលខុសត្រូវ កិច្ចសហការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាប្រឈម ជាពិសេសបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការផ្តល់សេវាសាធារណៈត្រូវបន្តធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល រហ័ស និងមានតម្លាភាព ព្រមទាំងបង្កើនការស្តាប់មតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីកំណត់បញ្ហាអាទិភាព និងដោះស្រាយឱ្យចំគោលដៅ។ ជាមួយគ្នានេះ ចំពោះគម្រោងអភិវឌ្ឍន៍នានានៅមូលដ្ឋាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បណ្ដាលមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការ មានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តតាមដាន និងជំរុញការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ព្រមទាំងធានាប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ដើម្បីឱ្យគម្រោងទាំងនេះផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នុត ពុធដារ៉ា បានណែនាំដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាការដឹកដី និងដឹកខ្សាច់រាយប៉ាយតាមដងផ្លូវ ដែលប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈ បញ្ហានេះមន្ទីរពាក់ព័ន្ធនឹងអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវសហការគ្នា និងចាត់វិធានការដោះស្រាយឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តសហការជាមួយមន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយទាន់ពេលវេលា ជាពិសេសចំពោះគម្រោងដែលកំពុងអនុវត្ត ដើម្បីទប់ស្កាត់ការយឺតយ៉ាវ និងត្រូវធានាថាការអភិវឌ្ឍមូលដ្ឋានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!