ទាន់ហេតុការណ៍
រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ=>លោកជំទាវ សុខា គងពិសី គីម រិទ្ធី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាមើដ្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ យកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងស្រី ធិន ជិត ដែលជូបឧបទ្ទវហេតុដំរីព្រៃជាន់..!=>អាណោចអាធ័ម! ហ្វូងដំរីព្រៃប្រហែល ៦ក្បាល ចុះវាយកម្ទេចរោងតង់អ្នកនេសាទ បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
0

បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?

បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?

ដោយមានអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចេញផ្សាយដូចនេះថា៖
ទីតាំងល្បែងស៊ីសងជល់មាន់ នឹងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅ ភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីសមត្ថកិច្ចនគរបាលថ្នាក់ស្រុក និងស្នងការខេត្ត បានបង្ហាញភាពអសកម្មមិនព្រមចុះអន្តរាគមន៍បង្ក្រាប និងគេចវេសមិនទទួលខុសត្រូវតាមការរាយការណ៍របស់ក្រុមអ្នកសារព័ត៌មាន។

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ អ្នកសារព័ត៌មានយើងបានចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់បានឱ្យដឹងថា ពួកគេបានទាក់ទងរាយការណ៍ផ្ទាល់ទៅលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ អំពីសកម្មភាពល្បែងស៊ីសងខាងលើលោកអធិការបានឆ្លើយតបថា នឹងចុះមកពិនិត្យទីតាំងកើតហេតុ ប៉ុន្តែបន្ទាប់ពីអ្នកសារព័ត៌មាន រង់ចាំអស់រយៈពេលប្រហែល២ ទៅ ៣ម៉ោង នៅតែគ្មានវត្តមានសមត្ថកិច្ចណាម្នាក់ចុះមកបង្ក្រាបឡើយ លុះអ្នកសារព័ត៌មានព្យាយាមទូរស័ព្ទសួរនាំបន្ថែម លោកអធិការ សាំ ហេង លែងលើកទូរស័ព្ទ និងមិនព្រមបើកមើលសារតាមប្រព័ន្ធតេឡេក្រាម (Telegram) ផងដែរ។

ចំណែកឯលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំបាននិយាយឆ្លើយតបបានតែ ២ ទៅ ៣ ម៉ាត់ ប៉ុណ្ណោះ ក៏ប្រញាប់ចុចផ្តាច់ទូរស័ព្ទចោល ហើយនៅពេលក្រុមអ្នកសារព័ត៌មាន ព្យាយាមទាក់ទងជាបន្តបន្ទាប់ លោកលែងទទួលការហៅចូលដូចគ្នា នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការគេចវេស មិនព្រមចាត់កម្លាំងចុះអន្តរាគមន៍ឬយ៉ាងណា?

ដោយឃើញពីភាពមិនប្រក្រតី និងការមិនសហការពីសំណាក់ថ្នាក់ដឹកនាំកងកម្លាំងទាំងពីររូប ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ផ្ទាល់ជូន ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានព័ត៌មាន ឯកឧត្តមអភិបាលខេត្តបានចេញបទបញ្ជាជាបន្ទាន់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យចាត់វិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនោះភ្លាមៗផងដែរ ព្រមទាំងបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានដែលបានជួយធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាក្នុងមូលដ្ឋានដែលមន្ត្រីមួយចំនួនអសកម្មក្នុងការបង្ក្រាបការបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ។

ក្នុងករណីនេះផងដែរ មហាជនគ្រប់មជ្ឈដ្ឋានកំពុងរង់ចាំតាមដានមើលថា តើបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តដែលបានប្រើកណ្ដាប់ដីដែកនឹងបញ្ជាមន្ត្រីក្រោមឱវាទ រួមទាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំឱ្យចុះបង្ក្រាបជាក់ស្តែងភ្លាមៗនោះ តើមានប្រសិទ្ធភាពបានរយៈពេលប៉ុន្មានថ្ងៃ ខែទៅ? ហើយក៏បានថ្លែងអំណរគុណទៅដល់ឯកឧត្តមអភិបាលខេត្ត និងសុំសំណូមពរឱ្យឯកឧត្តមបន្តប្រើកណ្តាប់ដៃដែកចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាបន្តទៅទៀត ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាព ឱ្យស្របទៅតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះឱ្យថ្នាក់ក្រោមអនុវត្តផងដែរ។

ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ នឹងរង់ចាំទទួលការបកស្រាយបំភ្លឺ បន្ថែមពីគ្រប់ភាគី ដែលពាក់ព័ន្ធគ្រប់ពេលរៀងរាល់ម៉ោងធ្វើការ៕សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!