ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ បន្ទាប់ពីបានទទួលព័ត៌មានពាក់ព័ន្ធនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនួនទឹកភ្លៀង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះទុក្ខលំបាកនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមអាជ្ញាស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងសប្បុរសជននានា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៨៦គ្រួសារ ស្ថិតក្នុងឃុំចំនួន៣ រួមមាន៖ ឃុំជ្រៃលាស់ ឃុំឈ្វាំង និងឃុំភ្នំបាត ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយជាក់ស្តែង បើទោះបីជាការនាំយកអំណោយមនុស្សធម៌មកចែកជូននាពេលនេះ មិនអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាំងស្រុងក៏ដោយ ប៉ុន្តែជាការចូលរួមចំណែកជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ ដោយបញ្ជាក់ថា ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ទឹកអាចនឹងស្រកចុះក្នុងពេលឆាប់ៗខាងមុខ រដ្ឋបាលខេត្តនឹងបន្តពិនិត្យ និងជំរុញការកាយរំដោះទឹក ដើម្បីពន្លឿនការហូរចេញ និងធ្វើឱ្យទឹកស្រកបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីទឹកជំនន់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ជៀសវាងការលេងទឹក និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ព្រមទាំងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់ ត្រូវមានការរស់នៅប្រកបដោយអនាម័យ ផឹកស្អាត និងហូបស្អាត ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋនៅពេលមានតម្រូវការ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ឯកឧត្តមអភិបាល បានណែនាំឱ្យជួយសម្រួលចរាចរណ៍ ត្រៀមកម្លាំងសង្គ្រោះ និងកម្លាំងគាំទ្រ ដើម្បីអាចចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានបញ្ហា ឬតម្រូវការជំនួយផ្សេងៗ ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា អំណោយដែលសាខាបានចែកជូនជនរងគ្រោះនាថ្ងៃនេះ គឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ទឹកក្រូច ១ កេស ឃីតសម្លៀកបំពាក់ ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!