ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់=>កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ។=>ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
0

រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់

រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងការរៀបចំគម្រោងនៅខេត្តកណ្តាល» ជាមួយក្រុមហ៊ុន isVIT Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់មកពីប្រទេសជប៉ុន។ពិធីចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

​មានប្រសាសន៍ក្នុងពិធីនោះ លោក កូអីជី អីតូ
(KOICHI ITO) អគ្គនាយកក្រុមហ៊ុន isVIT Co., Ltd. បានគូសបញ្ជាក់ថា៖ ខេត្តកណ្តាលគឺជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់ និងមានសក្ដានុពលខ្ពស់របស់កម្ពុជា ជាពិសេសតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅដ្ឋាន ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម។
​
លោកបានបន្ថែមថា៖ តាមរយៈកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុន isVIT នឹងផ្តល់សេវាប្រឹក្សាបច្ចេកទេស ជំនាញវិភាគ និងជំនួយសម្របសម្រួល ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការរៀបចំផែនការរយៈពេលមធ្យម និងវែង ការកំណត់តំបន់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក និងផ្លូវទឹក។ ការកែលម្អ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងចរាចរណ៍តភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការពង្រឹងភាពធន់នឹងទឹកជំនន់ ការគ្រប់គ្រងវដ្តទឹក និងការអភិរក្សព្រៃឈើ ព្រមទាំងដីកសិកម្ម និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត), GIS (ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ) និង បច្ចេកវិទ្យារូបភាព 3D Spatial Analysis ក្នុងការរៀបចំផែនការទីក្រុង។
​
លោក កូអីជី អីតូ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់សោភ័ណភាព បង្កើនប្រសិទ្ធភាពនៃការរៀបចំដែនដី និងទាក់ទាញវិនិយោគិនអន្តរជាតិមកកាន់ខេត្តកណ្តាលកាន់តែច្រើនឡើងនាពេលអនាគត។
​
​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តយុទ្ធសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានផ្ទៃដីសរុប ៣.២៧៨ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅជាង ១,៤៣ លាននាក់។ ការកើនឡើងនៃប្រជាសាស្ត្រ រួមផ្សំនឹងការលេចរូបរាងឡើងនៃគម្រោងប្រវត្តិសាស្ត្រថ្នាក់ជាតិ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ និង គម្រោងព្រែកជីកហ្វូណនតេជោ បានធ្វើឱ្យខេត្តកណ្តាលមានសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងលឿនរហ័ស។
​
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា៖កត្តាទាំងនេះទាមទារឱ្យមានការរៀបចំផែនការអភិវឌ្ឍន៍មួយដែលស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការពង្រីកទីក្រុង ដូចជា ការប្រើប្រាស់ដីធ្លី ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងប្រព័ន្ធរំដោះទឹក និងបញ្ហាទឹកជំនន់ជាដើម។

​ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដើម្បីប្រែក្លាយខេត្តកណ្តាលទៅជា «ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្ទីក ស្បៀង និងលំនៅឋាន»។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន isVIT រដ្ឋបាលខេត្តនឹងទាញយកអត្ថប្រយោជន៍អតិបរមាពីបច្ចេកវិទ្យាឌីជីថលទំនើបៗរបស់ជប៉ុន (AI, GIS, និង 3D Spatial Analysis)។
​
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា៖ កិច្ចសហការនេះនឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការទាក់ទាញគម្រោងជំនួយគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងជាពិសេសគឺការទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅក្នុងខេត្តកណ្តាលកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!