ទាន់ហេតុការណ៍
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស
0

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ

ខេត្តកណ្តាល៖ ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ព្រមទាំងធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជន់លិចក្នុងភូមិសាស្ត្រឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងការចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ ដោយផ្តោតលើការកាយស្តារ និងបើកមុខទឹកនៅតាមចំណុចសំខាន់ៗ ដើម្បីសម្រួលដល់លំហូរទឹក និងរំដោះទឹកចេញពីតំបន់ដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ស្ថានភាពជំនន់នៅតំបន់ខាងលើ បណ្តាលមកពីបរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនក្នុងរយៈពេលកន្លងមក តែទោះជាយ៉ាងនេះក៏ដោយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ស្ថានភាពទឹកនឹងអាចស្រកចុះក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅពេលដែលរដ្ឋបាលខេត្ត និងក្រុមការងារ បាននិងកំពុងបន្តជំរុញការកាយស្តារ និងបើកមុខទឹក ដើម្បីពន្លឿនលំហូរទឹកចេញពីតំបន់រងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្រិតទឹក ឬមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តដាក់ខ្ពស់ទៅលើការងាររំដោះទឹក និងត្រូវរៀបចំត្រៀមកម្លាំងដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ណាមួយ។

ទន្ទឹមនឹងការដោះស្រាយបញ្ហាជំនន់ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីទឹកជំនន់ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារ និងមនុស្សចាស់ មិនត្រូវអនុញ្ញាតឱ្យកុមារលេងទឹកដោយគ្មានការមើលថែពីមនុស្សធំ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។ លើសពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងសុខភាព ដោយប្រើប្រាស់ទឹកស្អាត ផឹកស្អាត ហូបស្អាត និងរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ឱ្យត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋនៅពេលមានតម្រូវការ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ត្រូវត្រៀមកម្លាំងសង្គ្រោះ កម្លាំងគាំទ្រ និងសម្រួលចរាចរណ៍នៅតាមតំបន់ដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាព និងអាចឆ្លើយតបបានទាន់ពេលវេលា។

ជាមួយនឹងការចុះពិនិត្យ និងដាក់ចេញវិធានការជាក់ស្តែងនេះ រដ្ឋបាលខេត្តកណ្តាល នឹងបន្តតាមដានស្ថានភាពជំនន់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងជំរុញការរំដោះទឹក និងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះឱ្យបានល្អប្រសើរ។ នាឱកាសនោះ ដែលអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលជំនន់ អាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាននៅក្បែរខ្លួន ដើម្បីទទួលបានការសម្របសម្រួល និងជួយសង្គ្រោះបានទាន់ពេលវេលា។

លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ បានឱ្យដឹងថា ឃុំចំនួន ៣ ដែលបានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះគឺ ១/ឃុំជ្រៃលាស់ មាន ភូមិស្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៣ខ្នងផ្ទះ ស្មើនឹង ៧៣គ្រួសារ ភូមិតាពេទ្យ ប៉ះពាល់ ១០៥ខ្នងផ្ទះ ស្មើនឹង ១០៥គ្រួសារ ភូមិទួលព្រិច ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ភូមិត្រពាំងវាល ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ។ ២/ឃុំភ្នំបាត មានភូមិថ្លុកអង្ក្រង ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ។ ៣/ឃុំឃ្លាំង មានភូមិតាអោក ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ភូមិព្រៃផ្ចិត ប៉ះពាល់ ៣ខ្នងផ្ទះ ស្មើនឹង ៣គ្រួសារ និងភូមិស្លែងមានជ័យ ប៉ះពាល់ ២ខ្នងផ្ទះ ស្មើនឹង ២គ្រួសារ ។

លោកអភិបាលស្រុកពញាឮ បានឱ្យដឹងបន្ថែមថា ចំពោះផលប៉ះពាល់ដំណាំស្រូវ សម្រាប់ឃុំជ្រៃលាស់ ប៉ះពាល់ ២៥ហិកតា ៦២អារ ស្មើនឹង៥៩គ្រួសារ ។ ឃុំភ្នំបាត ប៉ះពាល់ ១៧ហិកតា ៨៧អារ ស្មើនឹង ៣០គ្រួសារ ។ ឃុំឈ្វាំង ប៉ះពាល់ ៣៩ហិកតា ស្មើនឹង ៩៧គ្រួសារ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!