ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!

លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!

ភ្នំពេញ​៖នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក សេង គន្ធ អញ្ញើញ​ជាអធិបតីភាព ក្នុងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មីចំនួន៤០០នាក់ ដែលបានសុំចូលរួមរស់នយោបាយជាមួយបក្ស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីរបស់គណៈបក្ស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាព្រឹត្តិការណ៍នយោបាយផ្ទៃក្នុងសំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា (CPP) នៅថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងបង្កើនកម្លាំងសាមគ្គីភាព។

តំណាងសមាជិកបក្សថ្មី បានឡើងប្តេជ្ញាចិត្តថា៖
​១. ស្មោះត្រង់ជាមួយគណបក្ស និងប្រជាជន ដោយខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ចំណេះដឹង និងសមត្ថភាព ដើម្បីបំពេញគ្រប់ភារកិច្ចដែលគណបក្សប្រគល់ជូន។
​២. គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈ កម្មវិធីនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។
​៣.ខិតខំកសាង និងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ និងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយមហាជន ប្រជាជន។
​៤. បន្តរៀនសូត្រ និងពង្រឹងគុណធម៌ សីលធម៌ រស់នៅស្អាតស្អំ ដើម្បីធ្វើជាគំរូល្អនៅក្នុងសហគមន៍ និងការងារ។

នាឱកាសនេះដែរ លោក សេង គន្ធ សម្តែងនូវសេចក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងពិសេសសមាជិកថ្មីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលត្រូវបានប្រកាសបញ្ចូលជារចនាសម្ព័ន្ធផ្លូវការរបស់គណបក្ស និងចាត់ទុកថាជាកម្លាំងបន្ថែមយ៉ាងសំខាន់សម្រាប់ការងារមូលដ្ឋាន។

លោក សេង គន្ធ រំលឹកពីការតស៊ូ និងសមិទ្ធផលធំៗរបស់គណបក្សក្នុងការរំដោះប្រទេសជាតិ ការសង្គ្រោះជីវិតប្រជាជន ការពារសន្តិភាព និងការអភិវឌ្ឍប្រទេសមកទល់បច្ចុប្បន្ន។​លោក សេង គន្ធ​ បញ្ជាក់យ៉ាងច្បាស់ថា “សន្តិភាព” គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង ដូច្នេះសមាជិកបក្សគ្រប់រូបមានកាតព្វកិច្ចរួមគ្នា ការពារ និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស។

ចុងបញ្ចប់ លោក សេង គន្ធ បានជូនពរបងប្អូន សមាជិកបក្សថ្មី ទាំងអស់ ទទួលបាននូវសេក្ដីសុខ រកទទួលទានមានបាន និង​សមប្រកប ទៅដោយ ពុទ្ធិពរទាំង​៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕សូមអរគុណ!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!