ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ

ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក យុង គឹមហ៊ាន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង នៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប ចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង ដែលសង្ស័យកើតជំងឺគ្រុនឈាម និងដើម្បីលើកទឹកចិត្ត និងពិនិត្យមើលស្ថានភាពនៃការផ្តល់សេវាព្យាបាល។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារ បាននាំយកអំណោយជា ឃីតដំណេក របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនអ្នកជំងឺ ដើម្បីជួយសម្រាលការលំបាក និងជាកម្លាំងចិត្តក្នុងអំឡុងពេលសម្រាកព្យាបាល។

ជាមួយគ្នានេះលោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺទាន់ពេលវេលា។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយលុបបំបាត់រាល់វត្ថុដក់ទឹកនៅជុំវិញផ្ទះ បិទគម្របធុងទឹកឱ្យបានជិត សម្អាតបរិស្ថានឱ្យបានស្អាត និងបើសិនជាមានអាការក្តៅខ្លួនខ្លាំង ឬសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដោយមិនត្រូវពន្យារពេល ឬព្យាបាលដោយខ្លួនឯងឡើយ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានត្រៀមកម្លាំងមន្ត្រីសុខាភិបាល ឱសថ សម្ភារៈបរិក្ខារពេទ្យ និងបង្កើនការតាមដានស្ថានភាពជំងឺគ្រុនឈាមជាប្រចាំ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងទាន់ពេលវេលា។

ការចុះសួរសុខទុក្ខរបស់ថ្នាកលដឹកនាំខេត្តព្រះវិហារទាំងព្រលប់បែបនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងវិស័យសុខាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារ ឱ្យមានទំនុកចិត្តលើការព្យាបាល និងចូលរួមសហការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!