ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្អាង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្អាង

ខេត្តកណ្តាល៖ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ក៏ដូចជាការក្រើនរំឭកបំផុសស្មារតីស្រឡាញ់វប្បធម៌ និងមនសិការ ស្នេហាជាតិ ដល់ប្រជាជន មហាជន ជាពិសេសក្នុងស្រទាប់យុវជនឱ្យមានការចូលរួមដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចអភិរក្ស និងលើកស្ទួយតម្លៃនៃវប្បធម៌ជាតិ ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាល បានអោយដឹងថា៖ ខេត្តកណ្តាល សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌យ៉ាងសម្បូរបែបទាំងរូបី និងអរូបី គឺសំដៅលើកកម្ពស់ការយល់ដឹងក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ រួមចំណែកអភិរក្ស ថែរក្សាឱ្យបានគង់វង្សនូវកេរដំណែលវប្បធម៌របស់បុព្វបុរសយើង ដែលបានកសាងទុកជាតឹកតាងប្រវត្តិសាស្ត្រ អំពីការកកើត ជីវភាពរស់នៅ ការវិវឌ្ឍន៍ពីសម័យកាលមួយទៅសម័យកាលមួយនៃដូនតាខ្មែរយើង។ ។

លោក អនុប្រធានមន្ទីរវប្បធម៌ខេត្ត បានបន្តទៀតថា៖ ជាការពិតណាស់ ការថែរក្សា ការពារ ស្ថានីយបុរាណ វត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដទៃទៀត មិនមែនត្រឹមតែជាភារកិច្ចរបស់ក្រសួងវប្បធម៌ ឬអាជ្ញាធរខេត្ត ស្រុក ឃុំ តែម្ខាងនោះទេ គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ក្នុងមូលដ្ឋាន ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឱ្យជាតិសាសន៍ណាមកបំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅទីនេះ ហើយកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ បន្តសិក្សា ស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្ររបស់ជាតិយើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!