ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

មន្ត្រីប៉េអឹមខេត្តកំពង់ធំ ឈ្មោះ អោម ដឺលុច បានស៊ីឈ្នួលដឹកជញ្ជូនមនុស្សទៅខួងរុករករ៉ែមាស បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃ”ភ្លេចតួនាទីខ្លួន”..? វគ្គ២

មន្ត្រីប៉េអឹមខេត្តកំពង់ធំ ឈ្មោះ អោម ដឺលុច បានស៊ីឈ្នួលដឹកជញ្ជូនមនុស្សទៅខួងរុករករ៉ែមាស បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃ”ភ្លេចតួនាទីខ្លួន”..? វគ្គ២

ខេត្តក្រចេះ÷ តើពិតដែរឬទេ.? លោក អោម ដីលុច មានតួនាទីជាប៉េអឹមបម្រើការនៅខេត្តកំពង់ធំ និងជាងស្នួលដឹកជញ្ជូនមនុស្សទៅធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ត្រង់ចំណុចថ្មពួយជើងភ្នំជីស្ថិតនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ  ខេត្តក្រចេះ ភ្លេចតួនាទីថាខ្លួនជាអ្នកបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសទាំងអស់ ខណៈទីតាំងនោះមិនមានច្បាប់អនុញ្ញាត.។

សូមបញ្ជាក់ក្រោយពីអង្គភាពសារព័ត៌មានយើងបានចុះផ្សាយថា មានមនុស្សបានធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់. ស្រាប់នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២៦ មានលេខទូរសព្ទមួយខ្សែបានទំនាក់ទំនងមកកាន់អង្គភាពសារព័ត៌យើងខ្ញុំ និងបាននិយាយថាការចុះផ្សាយនិងដាក់រូបលោកនោះគឺមិនពិតទេ លោកអត់បានធ្វើអញ្ចឹងទេ.។

លោកបានទទួលស្គាល់ថារូបភាពស្លៀកខោក្រហមឈរមើលគេខួងរុករករែ គឺរូបលោក តែលោកមិនជាប់ពាក់ព័ន្ធធ្វើការងារអញ្ចឹងទេ.គឺលោកជាអ្នកស៊ីឈ្នួលដឹកគេឡើងទៅទីតាំងនោះដោយយកតម្លៃឈ្នួលជាង ១០០ដុល្លារ។

លោកបានបន្តទៀតថា.ការដឹកជញ្ជូនមនុស្សទៅទីតាំងខួបរុករ៉ូរ៉ែនោះមានផ្លូវឆ្ងាយលោកក៏បានសម្រាកនៅទីនោះហើយលោកក៏បានឈរមើលពីសកម្មភាពខួងរុករករ៉ែមាសផងដែរ។

ករណីនេះបញ្ជាក់ឲ្យឃើញថាលោក អោម ដឺលុច ដែលជាប៉េអឹមបំរើការងារនៅខេត្តកំពង់ធំ បានឃុបឃិតបិតបាំងនៅបទល្មើស ដែលក្រុមឈ្មួញខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិ នឹងមិនបានគោរពតាមប្រសាសន៍ថ្នាក់ដឹកនាំដែលបានដាក់បទបញ្ជាឲ្យធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសនោះឡើយ។

សូមរំលឹកថា កន្លងមក ឯកឧត្ដម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាដាច់ណាត់ បើបើមន្ត្រីកងរាជអាវុធហត្ថណាប្រព្រឹត្តបទល្មើស ពាក់ពន្ធ័ប្ញហាព្រៃឈើ បញ្ហាធន់ធានធម្មជាតិ គឺត្រូវអនុវត្តច្បាប់លក្ខន្តិកៈកងកងយុទ្ធពលខេមរភូមិន្ទ ដោយគ្មានការរើសមុខ.ក្នុងនោះក៏មានការដេញចេញពីជួរកងទ័ព នឹងលុបឈ្មោះចេញពីយោធិនកងយុទ្ធពលខេមរភូមិន្ទផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា បើធ្វើជាអ្នករកស៊ីសូមឈប់ធ្វើជាអាវុធហត្តទៅ ទោះបីស្របច្បាប់ក៏ដោយ.។​

ករណីនេះសូម ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត លើលោក អោម ដឺលុច មានតួនាទីជាប៉េអឹមនៅខេត្តកំពង់ធំ ខណៈប្រភពបានអះអាងថាលោកជាមេខ្លោងបាននាំបក្សពួកទៅខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃ.មិនតែប៉ុណ្ណោះលោកបានប្រើរំសេវបំផ្ទុះបំបែកយកអាចម៍រ៉ែយកមកកិនចេញជារ៉ែមាស ធ្វើឲ្យរំខាននិងប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ខណៈការធ្វើនោះគឺមិនមានច្បាប់អនុញ្ញាតរុករករ៉ែ និងមិនមានច្បាប់អាជីវកម្មរ៉ែនោះទេ”។

ដូច្នេះស្នើសុំដល់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ មេត្តាជួយពិនិត្យមើលលោក អោម ដីលុច ជាប៉េអឹមនៅក្នុងខេត្តកំពង់ធំផង តើការសុីស្នួលដឹកមនុស្សចូលទៅខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ “ភ្លេចតួនាទីខ្លួន ”  តើខុសវិន័យកងកម្លាំងដែលទេ.?​ ម្យ៉ាងទៀតការស៊ីស្នួលដឹកមនុស្សនោះស្ថិតនៅក្នុងម៉ោងការងាររដ្ឋឬក៏ម៉ោងសម្រាក។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ ចុះផ្សាយខាងលើនេះ ក្នុងគោលបំណងចូលរួមចំណែកថែរក្សាធន់ធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និងដោយយោងទៅតាមប្រភព. និងស្របតាមក្រមសីលធម៌​ វិជ្ជាជីវៈ និងធម្មនុញ្ញ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ អាជ្ញាធរ និងអ្នកពាក់ព័ន្ធណាមួយនោះឡើយ. អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការបកស្រាយបំភ្លឺ​ពី ភាគីពាក់ពន្ធ័ និងស្ថាប័ន ពាក់ពន្ធ័ នៅរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអរគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!