ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ពិតជាមិនធម្មតាមែនលោក អោម ដឺលុច បានគៀងគរមនុស្សមួយក្រុមទៅធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ “គឺមិនមានច្បាប់អនុញ្ញាត” នៅត្រង់ចំណុចថ្មពួយជើងភ្នំជីជាប់ព្រំប្រទល់ខេត្តក្រចេះ នឹងខេត្តកំពង់ធំ…វគ្គ១

ពិតជាមិនធម្មតាមែនលោក អោម ដឺលុច បានគៀងគរមនុស្សមួយក្រុមទៅធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ “គឺមិនមានច្បាប់អនុញ្ញាត” នៅត្រង់ចំណុចថ្មពួយជើងភ្នំជីជាប់ព្រំប្រទល់ខេត្តក្រចេះ នឹងខេត្តកំពង់ធំ…វគ្គ១

ខេត្តក្រចេះ÷បើយោងតាមអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថាមានមនុស្សមួយក្រុមបានធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ត្រង់ចំណុចថ្មពួយជើងភ្នំជី ស្ថិតនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ  ខេត្តក្រចេះ ជាប់នឹងព្រំប្រទល់នឹងខេត្តកំពង់ធំ នៅត្រង់ចំណុចយាមការ.៤៨P ៥៧២៨៩៩ ១៤២៩៨៨០ ក្នុងនោះគេស្គាល់មេខ្លោងឈ្មោះ អោម ដឺលុច ដែលមានអាស័យដ្ធានរស់នៅផ្ទះលេខ 26 J ផ្លូវលេខ ១៨១ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញក្នុងមូលដ្ឋានមិនបានយកចិត្តទុកដាក់ការពារទប់ស្កាតហាមឃាត់បង្ក្រាបបទល្មើសទាំងនេះទេ សកម្មភាពខួងរុករករ៉ែមាស និងបន្តរីករាលដាលក្លាយទៅជាភាពអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់ ប៉ុន្តែបើអាជ្ញាធរមានសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានដឹងដែរ តែយោគយល់មិនបង្ក្រាបមានន័យថានេះជាអំពើឃុបឃិតគ្នាជាមួយក្រុមឈ្ងួញដោយខុសច្បាប់ ឬជាអំពើពុករលួយក៏ថាបានដែរ។

ប្រភពដដែលបានបន្តទៀតថាឈ្មោះ អោម ដីលុច មានតួនាទីជាប៉េអឹមបម្រើការងារនៅក្នុងខេត្តកំពង់ធំ។ និងជាមេខ្លោងបាននាំបក្សពួកទៅខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃ “គឺមិនមានច្បាប់អនុញ្ញាតរុករករ៉ែ និងមិនមានច្បាប់អាជីវកម្មរ៉ែនោះទេ”។

ប្រភពបានបន្តទៀតថាការខួងរុករករ៉ែមាសនេះលោក អោម ដឺលុច បានប្រើរំសេវបំផ្ទុះបំបែកយកអាចម៍រ៉ែយកមកកិនចេញជារ៉ែមាស ធ្វើឲ្យរំខាន និងប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ខណៈសកម្មភាពខួងរុករករ៉ែខាងលើនេះជាងកន្លះខែមកហើយ.តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញក្នុងមូលដ្ឋានកំពុងរក្សាភាពស្ងៀមស្ងាត់ .សង្ស័យត្រូវមន្តអាគមបន្ទន់ឆ្អឹងអស់ហើយទេដឹង?​។

ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយបំភ្លឺពីលោក អោម ដឺលុច បានទេរហូតមកដល់ម៉ោងចេញផ្សាយនេះ ។

ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះលោក គា ប៊ូ អង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកតែទូរសព្ទបិទមិនអាចទាក់ទងបាន។ និងបន្តផ្ញើសារតាមប្រព័ន្ធ តេឡេក្រាម ទៅលោកបន្ថែម តែមិនទាន់ឃើញលោកចូលមើល រហូតមកដល់ម៉ោងចេញផ្សាយនេះ។

គួររំលឹកផងដែរថាកាលពីកំឡុងឆ្នាំ២០២៤ពាក់ព័ន្ធនឹងទីតាំងខួងរុកររករ៉ែមាសខាងលើនេះដែរ ត្រូវបានអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញដីកាកោះហៅអ្នកពាក់ព័ន្ធឱ្យចូលទៅបំភ្លឺ រឿងធ្វើអាជីវកម្មរ៉ែមាសដោយគ្មានការអនុញ្ញាត. និងឲ្យផ្អាកដំណើរការខួងរុករករ៉ែមាស  តែក្រុមឈ្មួញខាងលើនេះនៅតែបន្តលួច ធ្វើសកម្មភាពខួងរុករករ៉ែមាសយ៉ាងអាណាធិបតេយ្យ ដោយ​ឥតខ្លាចញញើតច្បាប់នោះឡើយ។

យោងតាមមន្ត្រីជំនាញម្នាក់សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថាករណីខួងរុករុករ៉ែមាសនេះលុះត្រាតែមានច្បាប់អនុញ្ញាតគឺច្បាប់អនុញ្ញាតស្វែងរករ៉ែពីក្រសួងរ៉ែ និងថាមពលទើបអាចដំណើរការបាន មិនមែនដើរធ្វើសកម្មភាពខួងយ៉ាងអនាធិបតេយ្យបែបនេះ គឺខុសច្បាប់ហើយ។

គួររំលឹកថាបើអាជ្ញាធរសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានមិនយកចិត្តទុកទប់ស្កាត់បង្ក្រាបលើក្រុមឈ្មួញទាំងនេះទេគឺស្មើរនឹង”កន្ទេលធំបន្លំដេក”ដែលជាឱកាសសម្រាប់ក្រុមឈ្មួញធ្វើសកម្មភាពទាំងនេះដោយអាណាធិបតេយ្យ។

ដូច្នេះស្នើសុំសមត្ថកិច្ចថ្នាក់លើសូមមេត្តាស្រាវជ្រាវតាមជំនាញរបស់ខ្លួនដើម្បីការពារទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ជាតិយើង។

អង្គភាព​សារព័ត៌មាន​យយេីង ចុះផ្សាយខាងលើនេះដោយយោងទៅតាមប្រភព. និងស្របតាមក្រមសីលធម៌​ វិជ្ជាជីវៈ និងធម្មនុញ្ញ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ អាជ្ញាធរ និងអ្នកពាក់ព័ន្ធណាមួយនោះឡើយ. អង្គភាពសារព័ត៌មានយើង នឹងរងចាំទទួលការបកស្រាយបំភ្លឺពីស្ថាប័ន ពាក់ពន្ធ័ នៅរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕(នៅមានត)សូមអរគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!