ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់

កោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការជំហានទី ១ រួចមក ពេលនេះកំពុងឈានចូលដល់ជំហានទី ២ ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ការវាយតម្លៃនេះផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃពីក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិមហាជន។ ជាក់ស្តែងបើពិនិត្យលើព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាក្នុងអំឡុងពេលរលកទី១ គេសង្កេតឃើញមានការចែករំលេកបន្តគ្នាព័ត៌មានមិនពិតជាច្រើន ដោយពុំបានគិតគូរពិចារណាមុនចែកចាយទេ។ ដែលព័ត៌មានទាំងនោះភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ក្នុងគោលបំណងធ្វើឱ្យចលាចល ធ្វើឱ្យសតិអារម្មណ៍មហាជនមិន «នឹងនរ បំបែកបំបាក់សាមគ្គីជាតិ និងធ្វើឱ្យប៉ះពាល់ដល់ចិត្តកងទ័ព។ ប៉ុន្តែនៅពេលដែលមានព្រឹត្តិការណ៍ឈ្លានពានរលកទី២ ប្រជាពលរដ្ឋយើងមិនបានចែករំលេក ឬផ្សាយបន្តភ្លាមៗឡើយ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសថៃ ឬប្រភពមិនផ្លូវការផ្សេងៗ។

ឯកឧត្តមបានលើកយកឧហរណ៍មកបញ្ជាក់យ៉ាងដូច្នេះថា៖ «ជុំវិញករណីយោធាកម្ពុជា ៤ រូបរងរបួសនៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ ទោះបីជាមានការផ្សព្វផ្សាយបំផ្លើសថាមានអ្នកស្លាប់ ក៏ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានចែករំលែកបន្តនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានអំពាវនាវឱ្យរង់ចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលគួរឱ្យទុកចិត្តជាមុនសិន។ សកម្មភាពនេះសបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ ក្រោយពេលក្រសួងព័ត៌មានបានដឹកនាំអនុវត្តន៍យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “នេះជាបន្តបន្ទាប់រហូតមក»។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាខែលសន្តិសុខព័ត៌មាន ដ៏រឹងមាំមួយសម្រាប់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើបណ្តាញសង្គម ដោយប្រែពីអ្នកប្រើ អ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យព័ត៌មានសកម្មក្នុងនាមជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលជាការរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សាយពាក្យចចាមអារ៉ាម ការប្រឌិតកាឡៃ បំភ្លៃការពិត កុំឱ្យរីករាលដាលក្នុងសង្គម។ ជាងនេះទៀត នៅពេលដែលប្រជាពលរដ្ឋចេះបដិសេធព័ត៌មានក្លែងក្លាយ វានឹងជួយរក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តលើស្ថាប័នព័ត៌មានស្របច្បាប់ ប្រភពព័ត៌មានផ្លូវការរបស់ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន និងអង្គភាពសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!