ខេត្តក្រចេះ÷ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចង់មូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវត្តគោលាប់ ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៥៥នាក់ (ស្រី១២១នាក់) ទទួលបានសំណូមពរ សរុប ៥ករណី បានដោះស្រាយ ២ករណី កំពុងដោះស្រាយ ៣ករណី មិនទាន់ដោះស្រាយ០ករណី៕
























