ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

សម្ដេចបវរធិបតី ហ៊ុន កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមការរាយការណ៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ៤៥,៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត១១៨លានដុល្លារ (១១៧,៦៥ លានដុល្លារ)។ ក្នុងនោះមួយផ្នែកធំបានមកពីឥណទានសម្បទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, និងមួយផ្នែកទៀត បានមកពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ (AC), កម្រាស់ ៩ សង់ទីម៉ែត្រ និង បេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ, មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤ (២ គន្លងទៅ និង ២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ, និងមានសួនពុះទ្រូងផ្លូវប្រវែង១,៥ ម៉ែត្រ។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) បង្ហាញថា គម្រោងនេះនឹងផ្តល់ផល ចំណេញខ្ពស់ ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាអត្រា ចំណេញខ្ពស់ពីការវិនិយោគលើគម្រោងកសាងផ្លូវជាតិ។

ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ផ្លូវនេះមិនតម្រូវឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវបង់កម្រៃនោះទេ ជាពិសេសក្រោយដំណើរការផ្លូវនេះ១០០% សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាមកាន់តែមានភាពល្អប្រសើរឡើង តាមរយៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សម្ដេចបានមានប្រសាសន៍បន្ថែមថា កាលមុនប្រជាពលរដ្ឋនាំគ្នាគេចផ្លូវកំពង់ចាម ពិសេសអ្នកមកពីទិសឦសាន ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៨ និងលេខ១១។ ដោយឡែកការធ្វើដំណើរផ្លូវឆ្លងតាមស្ពានគីសូណា ឆ្លងកាត់ក្រុងកំពង់ចាម ឡើងទៅតាមស្គន់ ឆ្លងកាត់កំពង់សៀម ព្រៃឈរ គឺយឺត ព្រោះផ្លូវមិនទាន់ស្រួល។ ដូច្នេះការគណនាផលចំណេញ ១៥,២៧%នេះ ជាផលចំណេញពីការដឹកជញ្ជូន ដោយកាត់បន្ថយរយៈពេលធ្វើដំណើរ រយៈចម្ងាយ៤៥គីឡូជិះ ពីមុនប្រើពេលមួយម៉ោង ប៉ុន្តែឥឡូវអាចសល់តែកន្លះម៉ោងប៉ុណ្ណោះ។

សម្ដេចមហាបវរធិបតី បានថ្លែងបន្តថា ផ្លូវនេះ ក៏នឹងអាចជួយជំរុញកំណើនលើវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម នៅក្នុងខេត្តកំពង់ចាមផងដែរ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តំបន់ទេសចរណ៍ជាច្រើន នៅក្នុងខេត្តកំពង់ចាម ក៏នឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើន តាមរយៈកំណាត់ផ្លូវជាតិលេខ៧នេះ។ ទឹកឆា ភ្នំប្រុសភ្នំស្រី នឹងអាចមានទេសចរកើន ព្រោះទេសចរបើបានទៅកន្លែងណាដែលមានផ្លូវលំបាកហើយស្ទះ គាត់នឹងមិនទៅទៀតទេ តែបើគាត់អាចទៅមកបានស្រួលគាត់នឹងទៅលេងទៀត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!