ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ អញ្ញើញ​ជាអធិបតី​ក្នុង​ពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន៣២៤ ប័ណ្ណ…

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ អញ្ញើញ​ជាអធិបតី​ក្នុង​ពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន៣២៤ ប័ណ្ណ…

ភ្នំពេញ​៖យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់ សូរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់នៃក្បាលដី ដែលមានក្បាលដី ស្ថិតនៅបុរី ជាទី ជាតំបន់ ឆ្វៀលក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ និងបុរី ៩៩៩ ជាតំបន់ឆ្វៀល ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញកន្លងមក។​

នាព្រឹក​ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ នឹងមានការចូលរួមពី៖
– លោកអភិបាលរងខណ្ឌមានជ័យ
-លោកនាយក នាយករងរដ្ឋបាលខណ្ឌមានជ័យ
-លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ
– លោកចៅសង្កាត់ស្ទឹងមានជ័យទី ១
-លោកចៅសង្កាត់បឹងទំពន់ទី ២
-លោកប្រធានភូមិទ្រា៣ លោកប្រធានភូមិត្នោតជ្រុំ និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ប័ណ្ណកម្មសិទ្ធិជាច្រើនផងដែរ។​

ក្នុង​ពិធី​នេះដែរ លោក សេង គន្ធ បានមានប្រសាសន៍ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយពាំនាំយកប្រសាសន៍សួរសុខទុករបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ ជម្រាជូនក្នុងអង្គពិធីផងដែរ។​

នាឱកាសនេះ លោក សេង គន្ធ បានមានប្រសាសន៍លើឡើងក្នុងអង្គពិធីដូចនេះ៖ ដោយមានការសហ ការយ៉ាងល្អពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ បានចុះធ្វើការវាស់វែង និងប្រមូលទិន្ន័យក្បាលដី ដែលធ្វើឲ្យដំណើរការក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ទទួលបានជោគជ័យជាលទ្ធផលសរុបប្រមូលបានចំនួន ៣២៤ ក្បាលដី ក្នុងនោះបានស្នើសុំចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ២៦៩ ក្បាលដី និងមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ៥៥ ក្បាលដី តាមប្រភេទដូចខាងក្រោម÷
១- ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី ១
– វាស់វែងសរុបមានចំនួន ២៥៩ ក្បាលដី
– ស្នើផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ២២០ ក្បាលដី
– ម្ចាស់ដីមិនបានចូលរួមផ្តល់ព័ត៌មានមានចំនួន ៣៩ ក្បាលដី

២- ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី ២
– វាស់វែងសរុបមានចំនួន ៦៥ ក្បាលដីស្មីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ៤៩ ក្បាលដី
– ម្ចាស់ដីមិនបានចូលរួមផ្តល់ព័ត៌មាន មានចំនួន ១៦ ក្បាលដី

លទ្ធផលដែលបានជម្រាបជូនអង្គពិធីដូចមានក្នុងអត្ថន័យ និងខ្លឹមសារខាងលើ គឺជាការខិតខំប្រឹងប្រែងរបស់ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធទី៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ រាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុមការងារ ទទួលបានលទ្ធផលជាវិជ្ជមាន។

ជាទីបញ្ចប់ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ជូនពរដល់ ភ្ញៀវកិត្តិយស អស់លោក លោកស្រី និង បងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ផ្សាយចេញពីអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ www.k-rathaaphiwatnews.com.kh សូមអរគុណ​!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!