ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បាន អញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានវាយតម្លៃ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ ក្រុមការងាររបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដោយកាលពីឆ្នាំ២០២៥កន្លងទៅនេះ សមាគម TYDA បានរៀបចំយ៉ាងជោគជ័យរួចមកហើយ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍រំលឹកនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា សមាគមបានរៀបចំសន្និសីទជាច្រើនហូរហែដើម្បីពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ហើយក៏ជាថ្នាលនៃកិច្ចសន្ទនាគ្នា ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាសុខាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងជាការរួមចំណែកក្នុងការពង្រឹងមូលធនមនុស្សឱ្យបានកាន់តែរឹងមាំ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ព្រោះក្នុងគោលដៅរួមគឺ ចង់ឃើញអ្នកជំងឺទទួលបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។ លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចជួយឱ្យយើងរកឃើញរោគវិនិច្ឆ័យលឿនជាងមុន ល្អប្រសើរជាងមុន រៀបចំផែនការបានល្អជាងមុន ប៉ុន្តែបច្ចេកវិទ្យាមិនអាចជំនួសនូវមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណារបស់គ្រូពេទ្យបានទេ។

មុននឹងបញ្ចប់ លោកជំទាវបណ្ឌិតបានចែករំលែកនូវគោលគំនិតមួយចំនួន រួមមាន៖

១.សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ

២.សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ

៣.សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមសីលធម៌វិជ្ជាជីវៈ

៤.សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់

៥.សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ៕ ផ្សាយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!