ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនឆាប់រហ័ស។ការប្រកាសបើកជំហរសិទ្ធិដល់គ្រប់អង្គការក្រៅរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ PSE និងប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភីចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ។

សម្ដេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលចំនួនជាង ៣៥០០ អង្គការសង្គមស៊ីវិល ដែលជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ហើយដៃគូរបែបនេះដែលរាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ជួយថែមទៀត ជាពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដជួយពលរដ្ឋកម្ពុជាពិតប្រាកដ។ សម្ដេចធិបតីអះអាងថា អង្គការសង្គមស៊ីវិលដែលធ្វើការពិតប្រាកដជួយដល់កម្ពុជា តាមរយៈការផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាសិទ្ធិទទួលបានការអប់រំ និងថែទាំសុខភាព ពិសេសសិទ្ធិរស់រានមានជីវិត គឺរាជរដ្ឋាភិបាលមានការគាំទ្រ និងជួយឧបត្ថម្ភបន្ថែមផងដែរ។

ជាក់ស្ដែង សម្ដេចធិបតី បានគូសបញ្ជាក់ថា ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ រាជរដ្ឋាភិបាលមិនឱ្យត្រីទេ ប៉ុន្ដែឱ្យសន្ទូចត្រី ដូចអង្គការកាលពីដំណាក់កាលដំបូងឱ្យអាហារហូបសិន បន្ទាប់មកបានផ្ដល់ការអប់រំដល់កុមារកម្ពុជា ដែលបានកសាងធនធានមនុស្សដែលមានសត្ថភាព និងមានភាពម្ចាស់ការ។

សម្ដេចធិបតីនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។

សម្ដេចធិបតី ក៏បានកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!