ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អតីតសមាជិកសមាជិការគណបក្សជំទាស់ចំនួន ២៥០នាក់សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនក្ពុជាស្រុកសំពៅលូន

អតីតសមាជិកសមាជិការគណបក្សជំទាស់ចំនួន ២៥០នាក់សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនក្ពុជាស្រុកសំពៅលូន

ខេត្តបាត់ដំបង៖  ផ្សាយចេញពីអង្គភាពហ៊ុន ពិសិដ្ឋធីវីញូស៍ អ្វីដែលធ្វើឲ្យអតីតសមាជិកសមាជិកាគណបក្សជំទាស់ចំនួន២៥០នាក់សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះតែបងប្អូនមើលឃើញថាមានតែគណបកសប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានសមត្ថភាពដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពយ៉ាងពិតប្រាកដ។
ពិធីប្រកាសទទួលស្គាល់សមាជិកសមាជិការថ្មូីនេះរៀបចំធ្វើឡើងនៅថ្ងៃពុធ១០រោជ ខែជេស្ឋ អដ្ឋស័ក្ដិ ព ស ២០៥៧០ ត្រូវនឹងថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន ខេត្ត បាត់ដំបង។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានរាជធានី-ខេត្ត និងមានការចូលរួមពីឯកឧត្តម សួន សារុន ប្រធានមន្ទីរគណបក្សខេត្តបាត់ដំបង និង ឯកឧត្តម នី កន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសំពៅលូន និងមានការចូលរួមពីសមាជិកសមាជិកាគណបក្សស្រុកសំពៅលូនជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ភឺន ផល្លា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសបងប្អូនដែលទើបនឹងសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់ ដែលបានជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំដ៍ឈ្លាសវៃនិងបុិនប្រសប់ ដែលអស់លោក លោកស្រីបានផ្តល់នូវសេចក្តីទុកចិត្តចំពោះសម្តេចប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តម បានបន្ថែមថា ការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូននាឱកាសនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហើយក៏ជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមម្លប់នៃសន្តិភាព។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ភឺន ផល្លា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារនៃក្រុមចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានរាជធានី-ខេត្ត ដែលបានអនុវត្តយ៉ាងសកម្មក្នុងការកសាង និងពង្រីកសមាជិក-សមាជិកាថ្មី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរ និងបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។
ឯកឧត្តមបន្ដថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ និងរក្សាបាននូវសុខសន្ដិភាពប្រកបដោយចីរភាពតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!