ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចូលរួមសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H  ខណ្ឌមានជ័យ រកឃើញជនបរទេស ២០នាក់ និងជាប់ពាក់ព័ន្ធបទល្មើស Online Scams ៦នាក់…

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចូលរួមសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H  ខណ្ឌមានជ័យ រកឃើញជនបរទេស ២០នាក់ និងជាប់ពាក់ព័ន្ធបទល្មើស Online Scams ៦នាក់…

ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេសចំនួន ២០នាក់ និងមានជាប់ពាក់ព័ន្ធបទល្មើស Online Scams ចំនួន ៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះធ្វើរដ្ឋបាល និងស្រាវជ្រាវ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas)។

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ហួត ហៃ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាលខណ្ឌ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, ឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា និងលោកស្រី ឆេង សារ៉េត ស្នងការរង និងមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងចម្រុះរកឃើញមនុស្សចំនួន ២០នាក់ (ស្រី២) មាន ២សញ្ជាតិ, ជនជាតិចិន ១៩នាក់ (ក្នុងនោះមានជនជាតិតៃវ៉ាន់ ០១នាក់ស្រី), ជនជាតិវៀតណាម ០១នាក់ (ស្រី)។ ក្នុងនោះមានជាប់ពាក់ព័ន្ធ Online Scams ០៦ នាក់ (ចិន) និងជាប់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់ចំនួន ១៤នាក់។

សម្ភារវត្ថុតាងរកឃើញក្នុង បន្ទប់លេខ H៥៥-០៦ រួមមាន៖ កុំព្យូទ័រយួរដៃ ០៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣២គ្រឿង។ ចំពោះមនុស្ស និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះបន្ទប់ខាងលើ សម្រេចបិទឃ្លុំជាបណ្តោះអាសន្ន៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!