ទាន់ហេតុការណ៍
ពិតជាមិនធម្មតាមែនលោក អោម ដឺលុច បានគៀងគរមនុស្សមួយក្រុមទៅធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ "គឺមិនមានច្បាប់អនុញ្ញាត" នៅត្រង់ចំណុចថ្មពួយជើងភ្នំជីជាប់ព្រំប្រទល់ខេត្តក្រចេះ នឹងខេត្តកំពង់ធំ...វគ្គ១=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព! =>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់=>កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)=>ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវត្តគោលាប់ ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមក្នុង កម្មវិធី​ពិនិត្យ  នឹងព្យាបាលជំងឺដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរពេទ្យតេជោសែនកោះធំ ជូនប្រជាពលរដ្ឋក្នុងខណ្ដមានជ័យ…

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមក្នុង កម្មវិធី​ពិនិត្យ  នឹងព្យាបាលជំងឺដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរពេទ្យតេជោសែនកោះធំ ជូនប្រជាពលរដ្ឋក្នុងខណ្ដមានជ័យ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាត និងការណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ, លោក គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ ក.អ.ក. ចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល ជូនបងប្អូនប្រជាពលរដ្ឋខណ្ឌមានជ័យសរុបប្រមាណ ១៦០០នាក់។

កម្មវិធី​ពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក.អ.ក. មន្ទីរពេទ្យតេជោសែនកោះធំ និងរដ្ឋបាលខណ្ឌមានជ័យ ដោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តចាក់អង្រែលើ។ យុទ្ធនាការសប្បុរសធម៌នេះ បានផ្តល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកពីសង្កាត់នានាក្នុងខណ្ឌមានជ័យរួមមាន៖ (១)សង្កាត់ចាក់អង្រែលើចំនួន (២)សង្កាត់ចាក់អង្រែក្រោមចំនួន (៣)សង្កាត់បឹងទំពុនទី១ និង (៤)សង្កាត់បឹងទំពុនទី២។

កម្មវិធីនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងសុខុមាលភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តជាច្រើនរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាពិនិត្យ ពិគ្រោះយោបល់ និងចែកឱសថយ៉ាងយកចិត្តទុកដាក់បំផុត ដោយមានការចូលរួមជួយសម្របសម្រួលរំហូរកម្មវិធីពីសំណាក់ប្អូនៗជាសមាជិកនៃ សមាគមកាយប្ញទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!