ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

នាយឧត្តមសេនីយ៍សៅ សុខា អញ្ជើញជាអធិបតីពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី..!

នាយឧត្តមសេនីយ៍សៅ សុខា អញ្ជើញជាអធិបតីពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី..!

មណ្ឌលគិរី៖កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការខេត្តថ្មី ក្រោមអធិបតីភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ អភិបាលខេត្តមណ្ឌលគិរី លោក គង់ គឹមនី បានលើកឡើងពីស្នាដៃការងាររបស់មេបញ្ជាការចាស់ និងបានជំរុញឱ្យមេបញ្ជាការថ្មី បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវឱ្យកងកម្លាំងអនុវត្តការងារប្រកបដោយតម្លាភាព និងជៀសវាងសកម្មភាពដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ពលរដ្ឋ។
ដោយឡែក លោកនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់មេបញ្ជាការថ្មីឱ្យយកចិត្តទុកដាក់លើការកសាងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកបានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថមិនត្រូវពាក់ព័ន្ធ ឬផ្តល់ការគាំទ្រដល់បទល្មើសណាមួយឡើយ ជាពិសេសការបំផ្លាញធនធានធម្មជាតិ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កក្តីបារម្ភដល់សង្គម។

លោកបន្ថែមថា មន្ត្រីកងរាជអាវុធហត្ថដែលរកឃើញថា មានការពាក់ព័ន្ធនឹងបទល្មើស នឹងត្រូវទទួលខុសត្រូវតាមវិន័យកងទ័ព និងច្បាប់ជាធរមាន ដោយគ្មានការលើកលែង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដែលត្រូវផ្ទេរទៅបំពេញភារកិច្ចថ្មី។

ក្រោយទទួលតំណែងថ្មី លោក ទាវ ចាន់តារា បានប្តេជ្ញាថា នឹងគោរពតាមបទបញ្ជាថ្នាក់លើ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងអង្គភាព ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារស្ថិរភាពសង្គមឱ្យបានល្អប្រសើរ៕ដោយ គង់ វុទ្ធី ពី​មណ្ឌលគិរី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!