ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦..!​

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦..!​

ភ្នំពេញ​៖ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ចាក់អង្រែលើ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានអញ្ជើញបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ ជួសជុលដាក់លូមូល រំដោះទឹកប្រវែង ៩៩៨ម៉ែត្រ អង្កត់ផ្ចិក ១ម៉ែត្រ និងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។​ ក្នុងពិធីបើកការដ្ឋាននេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនផងដែរ។

គម្រោងដាក់លូមូលរំដោះទឹកនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកនៅក្នុងតំបន់ ស្របតាមផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌមានជ័យ។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រសិទ្ធភាពនៃការរំដោះទឹក កាត់បន្ថយការកកស្ទះ និងការជន់លិចទឹកក្នុងរដូវវស្សា ព្រមទាំងរួមចំណែកកែលម្អបរិស្ថាន និងសោភ័ណភាពនៅក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ ឱ្យអនុវត្តការងារតាមស្តង់ដារបច្ចេកទេស ធានាគុណភាព សុវត្ថិភាព និងតម្លាភាព ដើម្បីឱ្យគម្រោងសម្រេចបានតាមផែនការដែលបានកំណត់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យឱ្យកាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!