ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ត្រូវបានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

នៅខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក៏ទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ជាក្រុមហ៊ុនវិនិយោគបរទេស និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះ Guanda Industrial Co.,Ltd. (ហ្គាន់ដា អ៊ីនដាស្ទ្រៀល) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងបានវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងការផលិត ការកែច្នៃ និងការធ្វើពាណិជ្ជកម្មកៅស៊ូ ប្រេងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី កាកាវ ដំឡូងមី និងសណ្តែកសៀង។

ក្រុមហ៊ុន Mainland Group (Hong Kong) Co., Ltd. ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេតែមួយ (Guanda Industrial Co., Ltd.) របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ និងជាក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិធំជាងគេលំដាប់ទី៤ នៅលើពិភពលោក និងបានវិនិយោគនៅប្រទេសម៉ាឡេស៊ី (ក្នុងចំនួនទឹកប្រាក់ប្រមាណ១៥លានដុល្លារអាម៉េរិក) ប្រទេសឡាវ (ក្នុងចំនួនទឹកប្រាក់ប្រមាណ ២០លានដុល្លារអាម៉េរិក) ប្រទេសកូឌីវ័រនៃទ្វីបអាហ្វ្រិក (មានរោងចក្រចំនួន៥ ក្នុងចំនួនទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាម៉េរិក) និងប្រទេសតាន់ហ្សានៀ (មានរោងចក្រផលិតប្រេងសណ្តែក ក្នុងចំនួនទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាម៉េរិក) ដែលទុនសរុបរបស់ក្រុមហ៊ុន មានចំនួនទឹកប្រាក់ប្រមាណ ៣៧៥លានដុល្លារអាម៉េរិក។

រោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ដែលត្រូវសម្ពោធនៅពេលនេះ ប្រើប្រាស់ទុនវិនិយោគប្រមាណ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០០០០នាក់។ នៅថ្ងៃខាងមុខ ក្រុមហ៊ុនត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន១០ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចនឹងគម្រោងទី១ដែរ។

ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលសម្បូរទៅ ដោយដីក្រហម ជាប្រភេទដីមានជីជាតិសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលមានប្រវត្តិដាំ ជាងមួយសតវត្ស មានផ្ទៃដីច្រើនជាងគេមកដល់បច្ចុប្បន្ន។ ជាក់ស្តែងផ្ទៃដីដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំ មានប្រមាណ៨៨,១៤៥ហិកតា ក្នុងនោះកៅស៊ូគ្រួសារមានប្រមាណជា ៦៦% នៃផ្ទៃដីសរុបនេះ។

ទិន្នផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំ នៅក្នុងកម្រិតល្អប្រសើរ គឺក្នុងរង្វង់១,៥តោន/ហិចតា/ឆ្នាំ បើប្រៀបធៀបនឹងខេត្តផ្សេងទៀតដែលផលិកៅស៊ូដែលមានទិន្នផលកៅស៊ូប្រមាណ ១,១ ឬ១,៣ តោន/ហិចតា/ឆ្នាំ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥កន្លងមក ក្នុងខេត្តមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦,០៣៦ហិកតា បរិមាណផលជ័រកៅស៊ូប្រមាណ ៩៩,០៥៤តោន មានតម្លៃសេដ្ឋកិច្ចប្រមាណ ១៧៦លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ។ ពេញមួយឆ្នាំ២០២៥នេះ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្ដាមកពីបញ្ហាជម្លោះព្រំដែននោះទេ។

សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨,០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦,៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១,២០៨​ហិកតា ស្មើនឹង២៣%។ ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការផងដែរ រួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!