រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅមូលដ្ឋានសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វេទិកានេះធ្វើឡើងក្នុងបរិវេណ វត្តចំការស្រម៉ូវ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្នុងគោលបំណងដើម្បីលើកកម្ពស់បន្ថែមនូវគណនេយ្យភាព តម្លាភាព និងបើកឱកាសឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ តាមរយៈការលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងនានា ដើម្បីរួមគ្នាពិភាក្សា រកដំណោះស្រាយឆ្លើយតបទាន់ពេលវេលា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារឱ្យកាន់តែល្អប្រសើរឡើង។
២៨ តុលា ២០២៦
រាយការណ៍ដោយលោក ខៀវ ផល្លា ពីខេត្តព្រះវិហារ























