ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក ចិន ខន្តី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្ត ពង្រឹងវិធានការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងបង្ក្រាប Scam Online

លោក ចិន ខន្តី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្ត ពង្រឹងវិធានការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងបង្ក្រាប Scam Online

(ព្រះវិហារ)៖លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដើម្បីពិភាក្សា និងដាក់ចេញវិធានការពាក់ព័ន្ធនឹងការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ព្រមទាំងការណែនាំពង្រឹងការបង្ក្រាបសកម្មភាព Cam Online ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីរួមគ្នាពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំ លោកអភិបាលស្រុកជាំក្សាន្ត បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលាចំពោះសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ដោយត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស ដើម្បីការពារធនធានធម្មជាតិ។

អនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត  លោក ចិន ខន្តី ក៏បានថ្លែងណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបសកម្មភាព SCam Online ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។

លោក ចិន ខន្តី បានថ្លែងសង្កត់ធ្ងន់ថា៖ គណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិរក្សធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ទីតាំងជួលផ្ទះស្នាក់នៅ ទាំងអស់​ ក្នុងស្រុក ដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១,០០០ដុល្លារ) ឫលេីសពីនេះ ទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។

ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។
កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រាវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។

គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តព្រះវិហារ បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិ ឲ្យបានរឹងមាំបន្ថែមទៀត។​

-សូមបងប្អូន​ ទំនាក់ទំនងនិងផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ​÷០១១ ២៨៨ ២៨៧
០៩៧ ៧៧៧៧ ៥៣៤៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!