ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

មន្ទីរសាធារណការខេត្តបាត់ដំបង សម្រុកបញ្ចេញគ្រឿងចក្រកែសម្រួលផ្លូវ «សំបុកមាន់» ក្នុងក្រុងភ្លាមៗ ក្រោយមេឃអំណោយផល

មន្ទីរសាធារណការខេត្តបាត់ដំបង សម្រុកបញ្ចេញគ្រឿងចក្រកែសម្រួលផ្លូវ «សំបុកមាន់» ក្នុងក្រុងភ្លាមៗ ក្រោយមេឃអំណោយផល

បាត់ដំបង៖ ទឹកភ្លៀងដែលបានធ្លាក់ចុះជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់គ្នាកន្លងមកនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងក្រុងបាត់ដំបង (ស្ថិតក្នុងគម្រោង ADB) រងការខូចខាតយ៉ាងដំណំ និងបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ស្របពេលអាកាសធាតុមានភាពស្រឡះល្អ ក្រុមបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ចេញគ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង ដើម្បីសម្រុកឈូសឆាយ ចាក់ថ្មម៉ិច និងកៀរពង្រាបផ្លូវដែលរងការខូចខាតទាំងនោះ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ថ្វីត្បិតតែខ្សែផ្លូវខូចខាតទាំងនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមិនទាន់ឈានដល់ដំណាក់កាលដេញថ្លៃជួសជុលឡើងវិញក៏ដោយ ក៏ខាងមន្ទីរមិនអាចឱបដៃឈរមើលទុក្ខលំបាករបស់ពលរដ្ឋបានឡើយ ពោលគឺត្រូវចាត់វិធានការកែសម្រួលជាបន្តបន្ទាប់។

លោកប្រធានមន្ទីរបន្ថែមថា បន្ទាប់ពីការដ្ឋានត្រូវអាក់ខានជិតមួយសប្តាហ៍ដោយសារភ្លៀងធ្លាក់ខ្លាំង ពេលនេះមេឃទើបតែរាំងបានមួយថ្ងៃ ក្រុមបច្ចេកទេសបានចាប់ផ្តើមយុទ្ធនាការភ្លាម ដោយដោះស្រាយចាប់ពីផ្លូវម្តុំវត្តពោធិ៍វង្សមុនគេ និងបន្តទៅបណ្តាផ្លូវផ្សេងៗទៀតក្នុងក្រុងឱ្យតែអាកាសធាតុបន្តអំណោយផល។ លោកប្រធានមន្ទីរក៏បានបង្ហើបឱ្យដឹងផងដែរថា តាមព័ត៌មានដែលលោកទទួលបាន គម្រោង ADB នឹងធ្វើការដេញថ្លៃជួសជុលផ្លូវទាំងនេះជាផ្លូវការនៅចុងខែឧសភានេះហើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!