ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ទីតាំងផល្លិតជីកសិកម្មមួយកន្លែង កំពុងបង្កបញ្ហា ផ្សែង ទឹកកខ្វក់ នឹង សាយភាយក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នឹង ប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងទឹកដីសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភំ្នពេញ​…

ទីតាំងផល្លិតជីកសិកម្មមួយកន្លែង កំពុងបង្កបញ្ហា ផ្សែង ទឹកកខ្វក់ នឹង សាយភាយក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នឹង ប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងទឹកដីសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភំ្នពេញ​…

ភ្នំពេញ៖ដោយទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋ បានប្រាប់ដល់អង្គភាពសារព័ត៌មាន យើងខ្ញុំឱ្យបានដឹងថា នៅក្នុងតំបន់របស់ពួកគាត់រស់នៅ មានទីតាំងរោងចក្រផលិតជីមួយកន្លែង បាននឹងកំពុងបង្កបញ្ហា សាយភាយក្លិនស្អុយ ដុតបង្ហុយផ្សែង នឹង ហ៊ាហូរទឹកកខ្វក់ ចូលតាមប្រព័ន្ធប្រឡាយទឹក នឹងដីវាលស្រែ បងប្អូនប្រជាពលរដ្ឋ ដែលបណ្តាលឱ្យប៉ះពាល់ ដល់ការរស់នៅ ធ្វើស្រែចំការ ពិសេសគឺបរិស្ថាន នឹង សុខភាពរបស់ពួកគាត់នៅក្នុងតំបន់ក្បែរទីតាំងនោះយ៉ាងធ្ងន់ធ្ងរ ។

ពេលបានទទួល​ដំណឹងនេះហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៦ក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំ បានចុះទៅដល់ទីតាំងដែលពករដ្ឋជូនដំណឹង ក៏បាន ឃើញថា ពិតជាដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍ពិតប្រាកដមែន នឹងបានថតផ្ដិតយករូបភាព ទិដ្ឋភាពជាក់ស្តែង និងធ្វើសេចក្ដីរាយការណ៍ជូនលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ដើម្បីជ្រាប នឹងមានវិធានការ ចំពោះម្ចាស់ទីតាំងដែលបានបង្កអោយមានផ្សែង ទឹកកខ្វក់ និង ក្លិនស្អុយសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាន និង រំខានដល់ប្រជាពលរដ្ឋ ។លោកអភិបាលខណ្ឌកំបូល ក៏បានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងវិញថា «ករណីនេះលោកបានរាយការណ៍ការទៅមន្ទីរបរិស្ថានរាជធានី គេចុះមកម្ដងរួចហើយ» ។

ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតនោះ ក្រុមអ្នកសារព័ត៌មាន បានសុំកិច្ចសម្ភាសន៍ ជាមួយប្រជាពរដ្ឋរស់នៅតំបន់នោះ ពួកគាត់បានរៀបរាប់ឱ្យដឹងថា«ការដែលសាយភាយក្លិនស្អុយនេះ គឺកើតឡើងច្រើនឆ្នាំមកហើយ។​»ពលរដ្ឋបន្តថា «កន្លងមកពួកគាត់បានឃើញមានមនុស្សមួយក្រុមបានចុះមកទីតាំង ហើយបានឃើញមានការដងទឺក នៅកន្លែងក្បែនោះ តែមិនដងទឹកដែលកំពុងហូរចេញមានពណ៌ខ្នៅនោះឡើយ ពួកគាត់ក៏មិនបានដឹងថាគេដងទឹកនោះទៅធ្វើអ្វីដែរ ព្រោះគាត់ជាប្រជាពលរដ្ឋមិនសូវដឹងមិនសូវយល់។​ប៉ុន្តែ​តាំងពីពេលនោះមក អ្វីដែលពួកគាត់ជូបប្រទះកន្លងមក គឺនៅដដែល?»។​

ចំពោះករណីខាងលើ ក្រុមអ្នកសារព័ត៌មាន បានទំនាក់ទំនងទៅ​លោក គេត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោកបានឆ្លើយតបថា«អរគុណៗចាំមើលខ្ញុំអោយក្រុមការងារខ្ញុំចុះទៅពិនិត្យ»លោកបន្តទៀតថា«អរគុណបង ករណីបើសិនយើងធ្លាប់ចុះរួចហើយ យើងណែនាំអោយបញ្ចប់បញ្ហាហើយគាត់មិនទាន់បញ្ចប់ យើងចុះលើកនេះ យើងនឹងជម្រុញការវិធានការច្បាប់ហើយបង»។​ចំពោះម្ចាស់ទីតាំងផលិតជីកសិកម្មខាងលើក្រុមការងារសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយសារមិនមានលេខទូរសព្ទដើម្បីទំនាក់ទំនង។​

ករណីទីតាំងផល្លិតជីកសិកម្មជះសាយភាយក្លិនស្អុខាងលើ ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្ដម ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសគោរពរស្នើសុំដល់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន មេត្តា​ចាត់កម្លាំងជម្នាញចុះពិនិត្យទៅលើទីតាំងផល្លិតជីកសិកម្មខាងលើនេះផងទាន ដើម្បីសុខទុក្ខប្រជាពលរដ្ឋ នឹងបរិស្ថាន​ល្អ ទីក្រុងស្អាត។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីម្ចាស់ទីតាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!