ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដម​ នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

ឯកឧត្ដម​ នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធីបរិច្ចាគឈាម ក្រោមប្រធានបទ៖ «រួមគ្នាផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ មន្រ្តីក្រសួងព័ត៌មាន រួមគ្នាផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា អត្ថន័យនៃការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិតបន្ទាន់។ ចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនត្រឹមបង្ហាញពីកិច្ចការមនុស្សធម៌នោះទេតែជាទឹកចិត្តដោយស្មោះត្រង់ មិនមែនជាការចាប់បង្ខំនោះឡើយ ដើម្បីជួយជីវិតមនុស្ស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងត្រូវបង្កើនការស្តុកឈាម ក្នុងឃ្លាំងដើម្បីសម្រាប់ប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។ ដូច្នេះ សូមលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ និងយុវជន ដែលមានសុខភាពល្អ បន្តសកម្មភាពធម៌តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយជីវិតមនុស្ស។

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យរួមគ្នាផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈឱ្យយល់ដឹងកាន់តែច្បាស់ពីការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ខណៈក្រសួងព័ត៌មាន នឹងអាចរៀបចំកម្មវិធីវិទ្យុដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាជន ឱ្យពួកគាត់យល់ថាការផ្តល់ឈាមមិនធ្វើឱ្យពួកគាត់ប៉ះពាល់ដល់សុខភាពនោះទេ ពោលគឺមុនពេលបរិច្ចាគឈាម ត្រូវឆ្លងកាត់ការពិនិត្យ និងប្រឹក្សាសុខភាពបានត្រឹមត្រូវ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ចំពោះការផ្តល់ឈាមនឹងជួយដល់សុខភាពអ្នកបរិច្ចាគផងដែរ ដោយជម្រះកោសិកាឈាមចាស់ជំនួសដោយកោសិកាឈាមថ្មី។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្តល់ឈាមជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺផងដែរ។ លោកសូមអំពាវនាវ និងថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ត្រង់ចំណុចនេះជាការបណ្តុះស្មារតីឱ្យស្រឡាញ់ការងារមនុស្សធម៌ ស្រឡាញ់ជីវិតមនុស្សនៅជុំវិញខ្លួនជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះ៖ «ការបរិច្ចាគឈាម គឺជាការបរិច្ចាគជីវិត ប៉ុន្តែ មិនមែនយកជីវិតយើងទៅបរិច្ចាគទេ តែជាការផ្តល់នូវក្តីសង្ឃឹមដល់ជនរងគ្រោះដូចយើងបានបរិច្ចាគជីវិតរបស់យើងតាមរយៈការបរិច្ចាគឈាម។ ពោលគឺឈាម ១កប្លោកអាចជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ដែលកំពុងត្រូវការជំនួយបន្ទាន់»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាទង្វើមនុស្សធម៌ ហើយមានតែទឹកចិត្តដ៏សប្បុរសរបស់មនុស្សប៉ុណ្ណោះដែលអាចផ្តល់ឈាមដើម្បូជួយដល់អ្នកដទៃបាន។ អញ្ចឹងសូមបណ្តុះស្មារតីស្មគ្រចិត្ត ដើម្បីផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់ស្រោចស្រងជីវិតជាបន្ទាន់។

«យើងអាចនិយាយបានថាថ្ងៃនេះយើងជាអ្នកផ្តល់ឈាមឱ្យគេ ក៏ប៉ុន្តែ នៅថ្ងៃណាមួយយើងក៏ជាមនុស្សម្នាក់ ឬមនុស្សជាទីស្រឡាញ់របស់យើងត្រូវការឈាមដែលនឹងទទួលឈាមពីការងារសប្បុរសធម៌នេះមកវិញ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញ នៅក្នុងមួយថ្ងៃ គឺត្រូវប្រើប្រាស់ឈាមចន្លោះ ៤០០ ទៅ៤៥០កប្លោក ខណៈមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តពី២៩ ទៅ៣០ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដូច្នេះ មានចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅមានកំណត់ ដែលប៉ះពាល់ដល់ការប្រើប្រាស់ឈាមមិនទាន់ពេញលេញនៅ។

លោកស្រីក៏បានប្រៀបធៀបថា នៅបរទេសចំនួនប្រជាជនដែលស្ម័គ្រចិត្តបរិច្ចាគឈាម គឺមានចំនួនប្រមាណ៩០ភាគរយ នៃចំនួនប្រជាជន ត្រង់ចំណុចសូមអំពាវនាវដល់ប្រជាជនដែលមានសុខភាពល្អបន្តចូលរួមបរិច្ចាគឈាមបន្ថែមទៀត ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!