ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ចុះសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែរមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ ស្ថិតនៅ ភូមិឬស្សី០២ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានភ្នំពេញ…

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ចុះសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែរមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ ស្ថិតនៅ ភូមិឬស្សី០២ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានភ្នំពេញ…

ភ្នំពេញ​៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក និងនាំយកអំណោយចែកជូមបងប្អូនប្រជាពលរដ្ឋ០៥គ្រួសារ ស្ថិតនៅ​ភូមិ​ឫស្សី​០២ សង្កាត់ស្ទឹងមានជ័យ០២ ខណ្ឌមានជ័យ​។​អំណោយដែលបាននាំយកទៅចែកជូននេះ គឺជាការចូលរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌចំពោះប្រជាពលរដ្ឋគ្រប់រូប។

ក្នុងកិច្ចសំណេះសំណាលនេះដែរ លោក សេង គន្ធ បាននាំយកប្រសាសន៍សួរសុខទុក របស់ថ្នាក់ដឹកនាំ ក៏ដួចជា ឯកឧត្ដម អភិបាល ជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរ។​ពិធីចុះសំណេះសំណាលនេះមានការចូលរួមពីលោក ថាន់ ណារិន
ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ លោកស្រី រឿន សុខឿន. លោកស្រី ច័ន្ទ សុភាព. លោក ជា យ៉ាម៉ន
សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សខណ្ឌមានជ័យ ព្រមទាំងក្រុមការងារខណ្ឌ។​

ជាចុងក្រោយ នៃកម្មពិធី តំណាងប្រជាពលរដ្ឋ០៥គ្រួសារ បានថ្លែង​អំណអរគុណដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ឧបត្ថម្ភ គ្រឿង ឧបភោគបរិភោគ នឹងថវិការមួយចំនួនតាមរយៈ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងសូមគោរពជូនពរ ឯកឧត្ដម នឹងលោកអភិបាលខណ្ឌ ព្រមទាំងក្រុមការងារទាំងអស់ទទួលបាននូវសេចក្ដីសេចក្ដីសុខ សេចក្ដីចំរើន គ្រប់ពេលវេលា សម្រេចការងារជោគជ័យ គ្រប់ភារកិច្ច ជាពិសេស​សមប្រកប​ទៅដោយ​ពុទ្ធិពរទាំង​៤ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។​

សួមរំលឹកផងដែរថា លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋ និងចុះជួយដោះស្រាយរាល់ទុក្ខលំបាកបងប្អួនក្នុងមូលដ្ឋានរបស់លោកជានិច្ច៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!