ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ប្រជាពលរដ្ឋចំនួន០២ឃុំ កំពុងរងការប៉ះពាល់ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងូរ ដោយសារការសាយភាយក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ..?

ប្រជាពលរដ្ឋចំនួន០២ឃុំ កំពុងរងការប៉ះពាល់ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងូរ ដោយសារការសាយភាយក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ..?

ខេត្តកំពង់ស្ពឺ​៖ដោយមានសេចក្តីរាយការណ៍ មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំអោយបានដឹងថា៖មានកសិដ្ឋានចិញ្ចឹមជ្រូក មួយកន្លែង​នៅក្នុងឃុំខាងលើ សាយភាយក្លិនស្អុយ ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ជាពិសេស​សុខភាពផ្លូវដង្ហើម គ្រប់វយ័តែម្តង។ ពេលបានទទួលដំណឹងនេះហើយ នៅព្រឹកថ្ងៃទី០៩​ខែឧសភា ឆ្នាំ​២០២៦ ក្រុមការងារអង្គភាពយើងខ្ញុំ បានចុះទៅដល់ទីតាំង ក៏បានធុមក្លិនស្អុយដូចអ្វីដែល បងប្អូនប្រជាពលរដ្ឋរាយការណ៍មកមែន មិនតែប៉ុណ្ណុះ​ក្រុមការងារសង្កេតឃើញថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​នេះ បានបង្ហូរ​ទឹកដែលមានក្លិនស្អុយចេញមកក្រៅ ហូរពាសវាលពាសកាល ធ្វើអោយក្លិនស្អុយសាយភាយ បណ្ដាលអោយប៉ះពាល់សុខភាពមនុស្ស សត្វ។​

បើតាមការរៀបរាប់ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកសិដ្ឋាននេះ បានអោយក្រុមអ្នកសារព័ត៌មានដឹងបន្ថែមទៀតថា ជារៀងរាល់ថ្ងៃពួកគាត់ហាក់បីដូចរស់នៅក្នុងពិភពមួយដែលគ្មានខ្យល់បរិសុទ្ធសម្រាបដកដង្ហើម ពលរដ្ឋខ្លះលើកឡើងថា ពួកគាត់ហូរបាយម្តងៗគឺហូបលាយឡំក្លិនស្អុយ ជូនកាលសឹងតែសន្លប់ដោយសារតែក្លិនស្អុយនេះ។​
ប្រជាពលរដ្ឋបន្តថា កន្លងមកពួកគាត់បានរាយការណ៍ជូនលោកមេឃុំ ហើយលោកមេឃុំបានចុះទៅណែនាំជាច្រើនដងដែរ តែកសិដ្ឋាននេះ នៅតែជះក្លិនស្អុយមកលើពួកគាត់ដដែល។​

ករណី​ខាងលើ អ្នកសារព័ត៌មាន​យើងខ្ញុំបាន សុំកិច្ចសម្ភាសន៍ លោក មេឃុំព្រះនិព្វានតាមរយៈលេខទូរសព្ទ័011495222 លោកបានប្រាប់មកអ្នកសារព័ត៌មានយើងអោយបានដឹងថា(ករណីខាងលើនេះ លោកបានដឹងហើយៗលោកក៏បានរាយការណ៍ជូនទៅស្រុក នឹងមន្ទីរបរិស្ថានខេត្តរួចហើយដែរ។​ ហើយខាងមន្ត្រី ស្រុក បន្ទីរបរិស្ថានខេត្តក៏បានចុះមកណែនាំ ដល់ម្ចាស់កសិដ្ឋាន តែម្ចាស់កសិដ្ឋានបាន និយាយថាគាត់ឈប់ចិញ្ចឹមនៅទីនេះហើយ ទៅចិញ្ចឹមនៅកន្លែងផ្សេងវិញ តែរហូតមកទុលពេលនេះ កសិដ្ឋាន​នៅតែចិញ្ចឹម នឹងការសាយភាយនៅតែកើតមានដដែល។​)

ដើម្បីចង់ទទួលបានព័ត៌មានបន្ថែមនោះក្រុមអ្នកសារព័ត៌មានបាន​រាយការណ៍​ជូនលោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី តាមរយៈវតអាប់លេខ016988699 លោកបានចូលមើល និងដាក់រូបស្ទីកគ័រសំពះចំនួនពីរ បន្ទាប់មក លោកបានសរសេរជាអក្សថា(បើយកល្អ អោយផ្តិតមេដៃ ដាក់ពាក្យបណ្ដឹងតិចមកល្អ) ចំណែកលោក ចន្ទថេត ថានរៈ ប្រធានមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ក្រុមការងារបានរាយការណ៍ តាមរយៈតេឡេក្រាមលេខ​011888088 លោកបានចូលមើល តែមិនមានការឆ្លើយតបឡើយ។​ចំពោះម្ចាស់កសិដ្ឋាន ក្រុមអ្នកសារព័ត៌មាន​ មិនអាចសុំកិច្ចសម្ភាសន៍ បានទេ ដោយសារមិនមានលេខទូរសព្ទ័។​

ករណីកសិដ្ឋានចិញ្ចឹមជ្រូក ជះភាយក្លិនស្អុខាងលើ ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្ដម ជាម ចន្ទ័សោភណ្ឌ័ អភិបាលនៃគណៈអភិបានខេត្តកំពង់ស្ពឺ ជាពិសេសគោរពរស្នើសុំដល់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន មេត្តា​ចាត់កម្លាំងជម្នាញចុះពិនិត្យទៅលើទីតាំង កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើនេះផងទាន ជៀសវាងប្រជាពលរដ្ឋមានជំងឺ ឬខ្យល់គរស្លាប់ដោយសារតែក្លិនស្អុយនេះ។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីម្ចាស់ទីតាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!