ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី…

យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី…

ខេត្ត​ក្រចេះ៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបន្តរម្លឹក និងណែនាំបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ ឱ្យបន្តសកម្មភាពចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានទាំងកម្រោលរបស់យោធាថៃ។

ការរម្លឹកបែបនេះរបស់របស់​ឯកឧត្ដម​ នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស​ឯកឧត្ដម បានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ឯកឧត្ដម​ នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយើងយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពដែលបានពលី ដែលពួកគាត់បានយកជីវិតទៅការពារគ្រាប់នៅសមរភូមិ សូមអាជ្ញាធរស្រុកឧស្សាហ៍ ទៅអើត សួរសុខទុក្ខក្រុមគ្រួសារគាត់។ អ៊ឹចឹង សុំឱ្យអាជ្ញាធរជួយមើលពួកគាត់ កូនចៅគាត់បើសិនមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន ដែលនៅឆ្ងាយ ហើយមានការខ្វះខាត យើងត្រូវគិតគូរ ខ្វះកងប្រាប់ខ្ញុំ ខ្ញុំជួយដើម្បីឱ្យពួកគាត់អាចទៅសាលារៀនបាន»។

ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងមូលដ្ឋានខេត្តក្រចេះ គឺមានវីរកងទ័ពចំនួន ៥នាក់ បានពលីជីវិត នៅក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី ពីការឈ្លានទាំងកម្រោលរបស់យោធាថៃ លើកទី២ មកលើមាតុភូមិកម្ពុជា។ ជាមួយគ្នានេះក៏មានគ្រួសារកងទ័ពភៀសសឹកមកនៅខេត្តក្រចេះ ប្រមាណ១០០០គ្រួសារ ប៉ុន្តែ ពួកគាត់ទទួលបានការយកចិត្តទុកដាក់បំផុតរបស់អាជ្ញាធរខេត្ត និងស្រុកចំពោះការស្នាក់នៅ ហូបចុកជាដើម។

ឯកឧត្ដម​ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដូច្នេះសូមអាជ្ញាធរត្រូវតែយកចិត្តដាក់ចំពោះក្រុមគ្រួសារវីរកងទ័ពទាំង ៥រូបនេះ ឱ្យបានដិតដល់បំផុត ពីព្រោះវីរកងទ័ព គឺបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ខណៈវីរកងទ័ពទាំង៥រូបនេះ ពួកគាត់ជាជនបង្គោលនៅក្នុងក្រុមគ្រួសារ។ ត្រង់ចំណុចនេះ ការបាត់បង់ជនបង្គោលគ្រួសារ ពិតជាមានការលំបាកយ៉ាងខ្លាំងចំពោះឪពុក ម្តាយ ប្រពន្ធ កូនរបស់វីរកងទ័ព។

គួរជម្រាបថា ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ និងជំនួបជាមួយក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តរម្លឹករឿងនេះជាថ្មីទៀត ឱ្យអាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់លើជីវភាព គ្រួសារយុទ្ធជននៅជួរមុខ ពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ការរម្លឹកជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ជាការបង្ហាញនូវដួងចិត្តគិតគូរខ្ពស់ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបានលះបង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេចតេជោ បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធជននៅជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។

ជាមួយការជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជន យុទ្ធជនពលី ពិការ និងអតីតយុទ្ធជននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូបករណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមដូច្នេះ «សូមចូលរួមធ្វើកិច្ចការនេះ ឱ្យក្លាយទៅជាចលនាមួយ នៃការយកចិត្តទុកដាក់ ទៅលើគ្រួសារយុទ្ធជនពលី ពិការ និងយុទ្ធជននៅជួរមុខកុំឱ្យប្តីស្លាប់ទៅហើយ ប្រពន្ធកូនរសាត់អណ្តែត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!