ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

លោកបណ្ឌិត ឃីម រដ្ឋា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារខ្វះខាត និងជនពិការ នៅខេត្តកណ្ដាល និងខេត្តស្វាយរៀង

លោកបណ្ឌិត ឃីម រដ្ឋា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារខ្វះខាត និងជនពិការ នៅខេត្តកណ្ដាល និងខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងអង្គភាពព័ត៌មាន «រស្មីស្ទឹងត្រង់» រួមជាមួយលោក អុិន យឿន និងភរិយា ព្រមទាំងលោកជំទាវ ឆាយ សុខន ទីប្រឹក្សាអង្គការចីរភាពបរិស្ថាន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាក និងជនពិការភាពពីកំណើត នៅស្រុកលើកដែក ខេត្តកណ្ដាល និងស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ក្រុមការងារបានចុះដល់ខ្នងផ្ទះគ្រួសាររបស់ប្អូនប្រុស ប៊ិន ចាន់ អាយុ៤១ឆ្នាំ និងភរិយា អូនស្រី ស្រេង សុខេង អាយុ៤៧ឆ្នាំ ដែលមានពិការភាពពីកំណើត រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ គ្រួសារនេះទទួលបានអំណោយរួមមាន អង្ករ១បេ ទឹកសុទ្ធ១កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន១២ម៉ឺនរៀល។

ជាមួយគ្នានេះ ក្រុមការងារក៏បានបន្តចុះជួយគ្រួសារខ្វះខាតនៅខេត្តស្វាយរៀង រួមមាន៖ លោកយាយ នុត យ៉ន អាយុ៧៥ឆ្នាំ, ប្អូនស្រី អ៊ូក គ អាយុ៣៦ឆ្នាំ, លោកយាយ ហ៊ុន ស៊ាន អាយុ 92 ឆ្នាំ និងលោក ហ៊ុន ផុន អាយុ៦៤ឆ្នាំ ដែលរស់នៅភូមិព្រែកត្នោត ឃុំសំបូរ និងភូមិព្រៃតាមូរ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រួសារនីមួយៗទទួលបានអង្ករ១បេ មី២កេះ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ចាន ស្លាបព្រា វែក ជ្រុញ កាធន់លាងចាន កន្ត្រកដាក់ខោអាវ សម្លៀកបំពាក់ ស្បែកជើង និងថវិកាមួយចំនួន។ ក្មេងៗចំនួន 50 នាក់ ម្នាក់ៗបានចំនួន 2000 រៀល។

សកម្មភាពមនុស្សធម៌នេះ ក៏ទទួលបានការចូលរួមឧបត្ថម្ភពីសប្បុរសជនជាច្រើនផងដែរ។ ក្នុងនោះ ព្រះគ្រូសិរីពោធិមុនី ថង សារិន ព្រះចៅអធិការវត្តពោធិព្រឹក្ស ស្ថិតនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឧបត្ថម្ភអង្ករ១០០គីឡូក្រាម មី២កេះ ភេសជ្ជៈ២កេះ ទឹកសុទ្ធ២កេះ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ និងថវិកា២០ម៉ឺនរៀល ដល់អង្គភាពព័ត៌មាន «រដ្ឋារស្មីស្ទឹងត្រង់»។

ដោយឡែក ព្រះភិក្ខុសង្ឃ ឆាយ សុភារៈ និងព្រះភិក្ខុសង្ឃ សុខ សុវណ្ណ តំណាងព្រះចៅអធិការវត្តអង្គក្ដី ក៏បានចូលរួមឧបត្ថម្ភអង្ករ២បាវ ភេសជ្ជៈ២កេះ ទឹកសុទ្ធ៣កេះ សម្ភារៈ និងបច្ច័យមួយចំនួនផងដែរ។
ទន្ទឹមនឹងនេះ លោកអធិការស្រុកលើកដែក បានឧបត្ថម្ភអង្ករ១បេ ខណៈលោក វុទ្ធ ប៊ុនលី អនុប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា១៥ម៉ឺនរៀល ដល់អង្គភាពព័ត៌មាន «រដ្ឋារស្មីស្ទឹងត្រង់»។ ចំណែកលោកជំទាវ ឆាយ សុខន បានឧបត្ថម្ភរ៉ូបចំនួន១០០ និងសារុង៣០ សរុបជាទឹកប្រាក់ប្រមាណ៣០០ដុល្លារអាមេរិក។

សកម្មភាពខាងលើ បានបង្ហាញពីស្មារតីចែករំលែក ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!