ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានថ្លែងសំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដូចនេះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សណ្ឋាគារ សាន់ & មូន រីវើសាយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបញ្ជាក់ថា «សិល្បករ សិល្បការនីរបស់យើង គឺមានឥទ្ធិពលច្រើនខ្លាំងមែនទែនទៅលើក្មេងៗ នៅក្នុងសង្គមយើងបច្ចុប្បន្ន ហើយខ្ញុំដឹងថា សិល្បករ សិល្បការនីរបស់យើង គឺបង្កើតមាតិការនៃការអប់រំ គឺបានច្រើនអ្នក follow សូម្បីនាងខ្ញុំក៏មាន share វីដេអូពួកគាត់មួយចំនួនដែរ ដូចនេះនាងខ្ញុំសុំឲ្យប្អូនសុំជួយផ្សព្វផ្សាយ ធ្វើម៉េច គឺបង្កើតនូវមាតិកាទាំងឡាយណា ដែលផ្ដល់នូវការអប់រំ ផ្ដល់នូវគំនិតវិជ្ជមានដល់អ្នកដែលតាមដានរបស់ប្អូន»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានបញ្ជាក់ដែរថា សំដីរបស់សិល្បករ សិល្បការនី និងអ្នកបង្កើតនូវមាតិកាទាំងឡាយ ដែលបាននិយាយសុទ្ធតែមានអ្នកតាមដានច្រើន ដូចនេះសូមជួយបង្កើតនូវមាតិកា ដែលផ្ដល់នូវការអប់រំ ផ្ដល់នូវគំនិតវិជ្ជមាន ដល់អ្នកដែលតាមដានខ្លួន ដោយសារក្មេងៗទាំងអស់នោះសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់ នៅក្នុងសង្គមជាតិ។ ដូចនេះដើម្បីឱ្យសង្គមជាតិរបស់យើងខ្លាំង ទាល់តែមានក្មេងៗជំនាន់ក្រោយទាំង ស្ត្រី និងបុរស មានទាំងសុជីវធម៌ និងគុណធម៌ និងមានភាពរឹងមាំ ទើបសង្គមរបស់យើងមានភាពរីកចម្រើនបាន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា «យើងត្រូវគិតថា កូនយើងក្មួយយើង ទៅថ្ងៃអនាគតនឹងរស់នៅក្នុងសង្គមមួយនេះដូចគ្នា ដូច្នេះយើងក៏ចង់ឲ្យកូនយើង ក្មួយយើង គឺបានប្រាស្រ័យទាក់ទងជាមួយនឹង អ្នកដទៃទៀតដែលមានសុជីវធម៌ មានសីលធម៌ ហើយនិងជាមនុស្សល្អ ជាធនធានមួយដ៏ល្អផងដែរ»។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។

ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!