ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង=>ឯកឧត្ដម​ នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ=>ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
0

ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមការដឹកនាំកិច្ចប្រជុំ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​និងជាប្រធានគណៈមេបញ្ជាការឯកភាពរាជធានីភ្មំពេញ ស្ថិតនៅ​សាលារាជធានីភ្នំពេញ។

ក្នុងកិចប្រជុំ ឯកឧត្ដម​ ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរ ចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថានជាដើម។

ឯកឧត្ដម​ ឃួង ស្រេង បាននាំពាក្យកោតសរសើរពីថ្នាក់ដឹកនាំ ពិសេសលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទាំងនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា «មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។

លោកបន្តថា «យើងពិតជាអនុវត្តការងារបានល្អ។ ជាក់ស្តែងសម្រាប់ «នគរសង្ក្រាន្តឆ្នាំថ្មី» ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថាន យើងអនុវត្តបានល្អ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្ត ការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ទទួលបានការកោតសរសើរថ្នាក់ដឹកនាំផងដែរ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!