ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងឱ្យកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសScam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន  ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។

ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើនផងដែរ៕ប្រភព  FRESH  News 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!