ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន។ នេះបើតាមសារ ដែលសម្តេចបវរធិបតី សរសេរនៅលើបណ្តាញសង្គម។

ក្នុងរយៈពេល៧ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៦ ពលរដ្ឋ និងអ្នកទេសចរប្រមាណ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន បន្ទាប់ពីទីតាំងនេះបានប្រែក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។

សួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានដាក់ឱ្យចូលលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ អមជាមួយនឹងការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់បងប្អូនមហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់ អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើនដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ កែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្មរបស់ខ្លួនបានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។ ជាមួយគ្នានេះ ទីតាំងនេះ ក៏នឹងក្លាយជាទីតាំងបម្រើដល់កិច្ចប្រជុំ ការប្រគំតន្ត្រី សម្រាប់ដល់វិស័យឯកជនក្នុងការផ្តល់ការកម្សាន្ត ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៅថ្ងៃមុខផងដែរ។

តាមរយៈសាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណដល់ក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួង ដែលបានសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដោយបានរៀបចំសហការ និងបើកដំណើរការជូនដល់បងប្អូនប្រជាជនខ្មែរយើងចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល០៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ ១៧០,០០០ នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!