ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ភ្ញៀវទេសចរ៣០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកុះករ ក្រោមស្មារតីសាមគ្គីភាព និងការដឹងគុណវីរកងទ័ព ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្តស្ទឹងត្រែង

ភ្ញៀវទេសចរ៣០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកុះករ ក្រោមស្មារតីសាមគ្គីភាព និងការដឹងគុណវីរកងទ័ព ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ព្រឹត្តិការណ៍មហាសង្ក្រាន្តខេត្តស្ទឹងត្រែង ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពជាទីបំផុត ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣០ម៉ឺននាក់ ឱ្យមកកម្សាន្តសប្បាយយ៉ាងកុះករ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កប់នូវខ្លឹមសារអប់រំ និងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅខ្សែត្រៀមជួរមុខ។

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រែក្លាយតំបន់ទីលាននាគជ័យ និងសួនតេជោសន្តិភាព ឱ្យទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក។

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា ឆ្នាំនេះការរៀបចំមានលក្ខណៈពិសេស និងធំដំជាងឆ្នាំមុនៗ ដោយមានការបង្កើតនូវតំបន់កម្សាន្តជាច្រើនដូចជា៖ ក្បួនដង្ហែកងទ័ពមហានគរដ៏អស្ចារ្យ តាមដងវិថីសំខាន់ៗក្នុងក្រុង, ភូមិល្បែងប្រជាប្រិយ, ភូមិសំនៀងឯក, ភូមិនំខ្មែរ វិថីម្ហូបអាហារ, វិថីចម្រុះពណ៌ និងវិថីជលសា (តំបន់បាញ់ទឹក) ដែលទាក់ទាញយុវវ័យយ៉ាងខ្លាំង។

លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត និងតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តទទួលបានភ្ញៀវទេសចរ ២៨ម៉ឺន ៩ពាន់ ៥៧០នាក់ ធៀបនិងឆ្នាំ២០២៥ កើនឡើងចំនួន ២ម៉ឺន ៧ពាន់ ៨២៥នាក់ ស្មើនឹង១១ ភាគរយ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២៨ម៉ឺន ៩ពាន់ ៤៥០នាក់ កើនឡើង ២ម៉ឺន ៧ពាន់ ១១ នាក់ ស្មើនឹង ១១ភាគរយ និងភ្ញៀវទេសចរបរទេស ១២០នាក់ កើនឡើង ១៤នាក់ ស្មើនឹង ១៣ភាគរយ។

ក្នុងឱកាសអញ្ជើញចូលរួមផ្ទាល់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ភាពសប្បាយរីករាយដែលប្រជាពលរដ្ឋកំពុងក្រេបជញ្ជក់នៅពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពី ដំបូលនៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «សង្ក្រាន្តឆ្នាំនេះ យើងបានផ្សាភ្ជាប់នូវការដឹងគុណយ៉ាងជ្រាលជ្រៅ ទៅកាន់វីរកងទ័ពការពារទឹកដី និងបងប្អូនភៀសសឹក ក្នុងស្មារតីសាមគ្គីភាពខ្មែរតែមួយ។ អ្វីដែលជាមោទនភាពបំផុត គឺទោះបីជាមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែមិនមានបង្កជម្លោះ ឬបាតុភូតអសកម្មណាមួយកើតឡើងឡើយ»។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងសង្ក្រាន្តឆ្នាំថ្មី បានសម្ដែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈដែលឃើញពលរដ្ឋឯទៀតយ៉ាងច្រើនកុះករ បានមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដូចជា ល្បែងទាញព្រ័ត្រ, លាក់កន្សែង, បោះអង្គុញ និងទស្សនាការវាយប្រដាល់ធ្លាក់ទឹកជាដើម ដែលញ៉ាំងឲ្យបរិយាកាសឆ្នាំនេះមានភាពស្និទ្ធស្នាល និងសប្បាយរីករាយខុសប្លែកពីឆ្នាំមុនៗ។ ដោយឡែក គណៈកម្មការរៀបចំ ភូមិសំនៀងឯក ក៏បានសង្កេតឃើញថា តាមរយៈការជួបជុំគ្នានេះ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីតម្លៃនៃទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍។

ជាជោគជ័យដ៏ធំធេង ព្រឹត្តិការណ៍សង្ក្រាន្តស្ទឹងត្រែងរយៈពេល ៣ថ្ងៃនេះ មិនត្រឹមតែបានថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការលក់ដូរចំណីអាហារ សេវាកម្មស្នាក់នៅ និងការដឹកជញ្ជូន ដែលនាំមកនូវចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់មូលដ្ឋានផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!