ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានសាខាពន្ធដារខេត្ត និងប្រធានរតនាគារខេត្ត ព្រមទាំង លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តផងដែរ។

ក្នុងឱកាសពិធីសំណេះសំណាលនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ការជួបជុំនាពេលនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីរឹតចំណង “មិត្តភាព, សាមគ្គីភាព និង សង្គហៈធម៌» រវាងមន្ត្រីរាជការជំនាន់មុន និង មន្ត្រីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងភាពស្និទ្ធស្នាល និងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតមន្ត្រីរាជការ ដែលធ្លាប់មានគុណបំណាច់យ៉ាងច្រើនឥតគណនា និងស្នាដៃសម្រាប់ពួកគាត់ធ្លាប់បានបម្រើ ការងារជូនអង្គភាពកន្លងមក។

ឯកឧត្តមបន្តទៀតថា៖ កម្មវិធីនេះ ក៏ជាឱកាសដ៏កម្រមួយ ដែលលោកពូ, អ្នកមីង និង បងប្អូន ជានិវត្តជនទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់, បានសួរសុខទុក្ខគ្នាទៅ វិញទៅមក និងបានរំលឹកអំពីអនុស្សាវរីយ៍ល្អៗ ក្នុងការបំពេញបេសកកម្មបម្រើជាតិជាមួយគ្នាក្នុងរយៈកាលកន្លងទៅ ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ឆ្នាំ មមី, អដ្ឋស័ក, ព.ស. ២៥៧០, ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងពិធីនេះក៏មានការឧបត្ថម្ភជូនចំពោះនិវត្តជន ម្នាក់ៗ មានក្រមា ចំនួន ១, ថវិកាចំនួន ២០ ម៉ឺនរៀល សរុបចំនួន ៧៨ រូប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី, ប្រពៃណីជាតិខ្មែរ, ឆ្នាំមមី, អដ្ឋស័ក, ព.ស.៥៧០ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

ជាទីបញ្ចប់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី, ប្រពៃណីជាតិខ្មែរ, ឆ្នាំមមី, អដ្ឋស័ក, ព.ស ២៥៧០, ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ, ខ្ញុំសូមប្រសិទ្ធពរជ័យ ជូន លោក, លោកស្រី, ជាពិសេស លោកពូ អ្នកមីង និងបងៗ និវត្តជនទាំងអស់, បានសមប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ, វណ្ណៈ, សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!