ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ម្តាយបង្កើតរបស់ឯកឧត្តម គួច ចំរើន និងលោកជំទាវ ពូ ធីតាពៅ គួច ចំរើន ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា មួយចំនួនផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកលោកស្រីជាមន្ត្រីបុគ្គលិក និងក្មួយៗកុមារទាំងអស់ដោយក្ដីនឹករលឹក និងសូមគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ សូមសមប្រកបតែនឹងពុទ្ធពរ៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីអាក់ខានឡើយ ។

លោកជំទាវបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចតែងបានណែនាំដល់ស្ថាប័នពាក់ព័ន្ធចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យមើលពីបញ្ហាជីវភាពការរស់នៅជាចម្បង ប្រសិនមានបងប្អូនប្រជាពលរដ្ឋជួបនូវវិបត្តិភ័យផ្សេងៗ ត្រូវជួយដោះស្រាយជាបន្ទាន់ ដោយពុំទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយការអត់អាហារបរិភោគនោះទេ ពិសេសគឺជួយដោយពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ជូនថា សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ មានមន្ត្រីបុគ្គលិកសរុប ១៩នាក់ និងកុមារសរុប ១៣៥នាក់។ មណ្ឌលភូមិកុមារអរុណរះ មានមន្ត្រីបុគ្គលិកសរុប ៤៧នាក់ ,កុមារសរុបចំនួន ៦៩នាក់។

អំណោយមនុស្សធម៌ដែលសាខាបានឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ និងមណ្ឌលភូមិកុមារអរុណរះ អង្គភាពនីមួយៗបានទទួលរួមមាន៖ អង្ករ ១,០០០គីឡូក្រាម ,មី ២០កេស ,ទឹកត្រី ១០យួរ ,ទឹកស៊ីអុីវ ១០យួរ ,ភេសជ្ជៈ ៥កេស ,ទឹកដោះគោក្មេង ៧កេស ,នំស្រួយ ២កេស ,ទឹកសុទ្ធ ២០កេស ,
ថវិកាចំនួន ៤,០០០,០០០រៀល។ ជាមួយគ្នានេះប្រតិភូសាខាក៏បានឧបត្ថម្ភក្រមា និងថវិកាជូនដល់មន្ត្រីបុគ្គលិកនៃអង្គភាពទាំងពីរខាងលើចំនួន ៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ ថវិកា ៥ម៉ឺនរៀល និងកុមារសរុប ២០៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!