ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?

នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ«​នគរសង្រ្កាន» នៅរាជធានីភ្នំពេញ ​​​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ​ និង​​ចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស​។
លើសពីនេះទៅទៀតកម្មវិធីនេះ រៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ។ បន្ថែមពីនេះការរៀបចំកម្មវិធីនេះឡើង បន្តរួបរួមគ្នាជាធ្លង់មួយបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ ដោយថវិកាដែលទទួលបានពីលក់​ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងបរិច្ចាគជូនទៅបងប្អូនភៀសសឹក និងវីរកងកម្លាំងជួរមុខ។

លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍នគរសង្រ្កាន្ត​ ​បានឱ្យដឹងថា នគរសង្រ្កានដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងរយៈពល៦ថ្ងៃនេះ មានកម្មវិធី និងសកម្មភាពជាច្រើន​ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ចូលរួមលេងកម្សាន្ត។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦​ដែលជាថ្ងៃដំបូងនៃព្រឹត្តិការនេះ នឹងមានរៀបចំសកម្មភាពរួមមាន ពិធីទទួលទេវតា ចាប់ពីវេលាម៉ោង៩ព្រឹក, ការរាំវង់ជុំញាតិ និងការសម្តែងល្ខោនក្បាច់បុរាណ«ព្រះទេវីចម្បាំង)នៅភូមិវប្បធម៌ចាប់ពីម៉ោង៥ល្ងាច និងកម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្រ្កាន នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច។
ចំណែកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានរៀបចំពិធីទៅវត្ត និងវាលុកចេតិយ(ពូនភ្នំក្បាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅម៉ោង៩ព្រឹក ,ក្បួនដង្ហែ«នគរសង្រ្កាន» នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច , ការសម្តែងល្ខោនយីគេ «អ្នកតាមឃ្លាំងមឿង» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ
សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នឹងមានរៀបចំពិធីដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ ដោយដង្ហែចេញពីវត្តឧណ្ណាលោម មករមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីម៉ោង១រសៀល, មានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ នៅផ្លូវថ្មើជើង ចាប់ពីម៉ោង៦ល្ងាច​ និងការសម្តែងល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្រ្តជិត» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ។
​

រីឯថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦​ មានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ​នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីម៉ោង៦និង៣០នាទីតទៅ​ ,ការ​សម្តែងល្ខោនអាប៉េ«ព្រះច័ន្ធគោរព» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ​ និង ចាប់ពី៦ល្ងាចតទៅ មានកម្មវិធីរាំវង់ជុំញាតិ នៅផ្លូវថ្មើជើងចតុមុខ។
សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦​ ចាប់ពីម៉ោង៤រសៀល មានការជួបជុំលេងល្បែងប្រជាប្រិយជុំវិញវត្តភ្នំ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ, ក្បួនដង្ហែ«នគរសង្រ្កាន» នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច និងចាប់ពីម៉ោង៦និង៣០នាទី និងមានការសម្តែងតន្ត្រីសំឡេងស្រាល នៅភូមិវប្បធម៌។
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ​ មានកម្មវិធីប្រកួតអុកយក្ស«វគ្គផ្តាច់ព្រ័ត្រ» ​នៅភូមិវប្បធម៌​ ចាប់ពីម៉ោង៦និង៣០នាទីល្ងាច ,រាំវង់ជុំញាតិ នៅបរិវេណមុខផ្សាររាត្រីចាប់ពីម៉ោង៨យប់ និងការសម្តែងល្ខោនបាសាក់«តេជោយ៉ត»នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទី។

លោក សុខ សប្បាយណា បានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត សាលារាជធានីភ្នំពេញ បានរៀបចំចំណតឡាន និងម៉ូតូសាធារណៈ ជាច្រើនទីតាំង សម្រាប់ប្រជាពលរដ្ឋ​ក្នុងតម្លៃ១០០០រៀលសម្រាប់ម៉ូតូ និង២០០០រៀលសម្រាប់ឡាន រួមនឹងចំណតឯកជនមួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!