ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​

ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​

ព្រះវិហារ​៖ដីព្រៃ ដែលជាដីរបស់សហគមន៍ កំពុងរងការខូចខាតជាដំណំ ដោយសារការរុករៀនទ្ទានឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ប្រហែលជាគ្មានច្បាប់អនុញ្ញាត។​បើតាមប្រភពពីប្រជាពលរដ្ឋ បានលើកឡើងអោយអ្នកសារព័ត៌មានយើងខ្ញុំដឹងថា ការដែលអាចឈូសឆាយបានដោយរលូនបែបនេះ ប្រហែលជាមាន អ្នកមានលុយមានអំណាច នៅពីក្រោយខ្នងហើយទើបយកគ្រឿងចក្រ ចូលទៅឈូសឆាយបានយ៉ាងរលូនបែបនេះ បើសិនជាប្រជាពលរដ្ឋធម្មតាមិនអាចប្រព្រឹត្តទៅបាននោះទេ? ហើយមិនត្រឹមតែបទល្មើសឈួសឆាយដីព្រៃសហគមន៍ ប៉ុណ្ណោះ​ទេគឺមានបទល្មើសផលអនុផលព្រៃឈើសហគមន៍ផងដែរ។​

ពលរដ្ខបន្តទៀតថា ការឈូសឆាយទៅបានលុះត្រាតែមានភ្លើងខៀវ ពីមន្ត្រី​ពាក់ព័ន្ធក្នុងសហគមន៍ ទើបការឈូសឆាយនេះមិនមានការខ្លាចញញើតយ៉ាងនេះ?​ពលរដ្ឋបន្តថា បើមន្ត្រីពាក់ពន្ធ័នៅតែបណ្ដែតបណ្ដោយ មិនមានការទុបស្កាត់ ឬបង្ក្រាបដូចរាល់ថ្ងៃនេះ ដីព្រៃសហគមន៍ នឹងក្លាយ​ទៅជាដីវាលសហគមន៍មិនខានហើយក៏ក្លាយជាដីកម្មសិទ្ធរបស់បុគ្គលមួយចំនួនមិនខាន?។​

ពេលបានស្តាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដូចនេះហើយ កាលពីថ្ងៃទី​៩​ខែមេសា ឆ្នាំ​២០២៦ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំង ក៏បានប្រទះឃើញគុំនឈើដែលបានអាពុះជ្រៀកជាច្រើនពិតប្រាកដមែន និងបានថតផ្តិតយករូបភាព ទុករាយការណ៍ ទៅខាងមន្ត្រីពាក់ព័ន្ធ ហើយនៅព្រឹក​ថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៦ ក្រុមអ្នកសារព័ត៌មានរបស់យើងខ្ញុំ បានចុះទៅម្តងទៀតក៏បាន ប្រទះឃើញ ត្រាក់ទ័រ​ពណ៌ខៀវកំពុងឈូសឆាយដីដូចអ្វីដែលប្រជាពលរដ្ឋបានលើកឡើងមែន​។​

ដើម្បីផ្សព្វផ្សាយទៅមានភាពយុត្តិធម៌ ក្រុមអ្នកសារព័ត៌មាន​យើងខ្ញុំបានរាយការណ៍ជូនឈ្មោះ លោករ៉េត ដែលគេដឹងថាជាមន្ត្រីបរិស្ថានតួនាទីនាយដែនជំរកសត្វព្រៃ ព្រៃឡង់ និងព្រៃសហគមន៍ កាន់ដែនជំរកសត្វព្រៃជំនួនពីរស្រុក ស្រុកជ័យសែន និងស្រុកឆែប ទំនាក់ទំនងរាយការណ៍ តាមរយៈលេខទូរសព្ទ0717998866 លើកទីមួយ លោកឆ្លើយថាជាប់រវល់នៅខេត្ត ក្រោយមកទៀតខលលែងចូល ហើយក្រុមការងារព្យាយាម រាយការណ៍ តាមរយៈប្រពន្ធ័តេឡេក្រាមតែលោកមិនបានចូលមើលឡើយ។​

ដោយមើលឃើញថា ឈូសឆាយ​ដីព្រៃ នឹងការបំផ្លិចបំផ្លាំញធុនធានធម្មជាតិព្រៃសហគមន៍ក្នុងភូមិសាស្ត្រភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ យ៉ាង អាណាធិបតេយ្យ ដូចនេះ ប្រជាពលរដ្ឋគោរពស្នើសុំដល់ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ចាត់កម្លាំងជំនាញចុះ អន្តរាគមន៍ទៅលើបទល្មើសខាងលើនេះផងទាន និងធ្វើកាស៊ើបអង្កេត ទៅលើមន្រ្តីពាក់ព័ន្ធដីព្រៃសហគមន៍ តើពួកគាត់កំពង់ធ្វើអ្វីដែរបានជាបណ្ដោយអោយមានករណីបទល្មើស កើតមានឡើងក្នុងភូមិសាស្ត្រដែលពួកកាត់គ្រប់គ្រងបានយ៉ាងដូចនេះ?​។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គោលបំណង គឺចង់ថែរក្សាសម្បត្តិរដ្ខតែប៉ុណ្ណុះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអគុណ!​ ‍

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!