ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

‍ពិត‍ជាខ្លាំងមែនទីតាំងល្បែងអាប៉ោង ដុះស្លែនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ ទោះបីជាអ្នកព័ត៌មានធ្លាប់រាយការទៅលោកមេប៉ុស្តិ៍ច្បារអំពៅ២ ជាច្រើនលើកច្រើនសារ ក៏នៅមិនទាន់បង្រ្កាប់បានឡើយ

‍ពិត‍ជាខ្លាំងមែនទីតាំងល្បែងអាប៉ោង ដុះស្លែនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ ទោះបីជាអ្នកព័ត៌មានធ្លាប់រាយការទៅលោកមេប៉ុស្តិ៍ច្បារអំពៅ២ ជាច្រើនលើកច្រើនសារ ក៏នៅមិនទាន់បង្រ្កាប់បានឡើយ

ទីតាំងល្បែងស៊ីសងអាប៉ោង ១កន្លែង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពលរដ្ឋនិយមហៅថានៅម្ដុំបាយក្ដាំង កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតនិងច្បាប់សោះឡើយ។

កាលពីថ្ងៃទី០២ ខែ៣ ឆ្នាំ២០២៦ អង្អភាពព័ត៌មាន វីភិអិន ធីវី អនឡាញ (VPN TV ONLINE) យើង បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា មានទីតាំងល្បែងអាប៉ោងដុះស្លែបើកលេងយ៉ាងអាណាធិបតេយ្យរួចមក អង្គភាពព័ត៌មានយើងក៏បានរាយការបន្តជូនទៅលោកនាយប៉ុស្ដិ៍នគបាលច្បារអំពៅទី 2 ដើម្បីឲ្យមានវិធានការចុះបង្ក្រាបតាមការជាក់ស្ដែង ហើយលោកនាយបុស្ដិ៍ បានចាត់កម្លាំងមន្ត្រីចុះទៅបង្ក្រាប់ម្ដងរួចទៅហើយ តែមិនបានចាប់អ្នកញៀនល្បែងទាំងនោះបានឡើង។ រហូតមកដល់ពេលនេះ ។

ជាក់ស្ដែងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋបានរាយការមកដល់អង្គភាពសារព័ត៌មានយើងជាថ្មីម្ដងទៀតថាទីតាំងល្បែងស៊ីសងអាប៉ោងមួយនេះ នៅតែបើកដំណើរការបន្តលេងដដែរដោយមិនខ្លាចញញើតនិងសមត្ថកិច្ចសោះ។

ពលរដ្ឋដែលត្រូវជាប្រពន្ធ និងកូន បានបន្តថាពួកគាត់ត្រូវបានប្ដីប្រើអំពើហិង្សាលើក្រុមគ្រួសារព្រោះតែការលេងល្បែងស៊ីសងអាប៉ោងមួយនេះ ដោយលេងចាញ់រួចទៅសុំលុយពួកគាត់ដើម្បីទៅលេងល្បែងបន្ត តែពួកគាត់មិនព្រមអោយទើបប្ដីញៀនល្បែងនេះ បានប្រើអំពើហិង្សាក្នុងគ្រួសារជារឿយៗធ្វើឱ្យពួកគាត់រស់នៅដោយមានការភ័យខ្លាចនិងគ្មានក្ដីសុខសោះឡើយ។ តើនេះជាមូលហេតុអ្វី បានជាល្បែងស៊ីសងអាប៉ោងមួយនេះនៅតែបន្តលេងមិនញញើត និងសមត្ថកិច្ចទាល់តែសោះ ឬមួយក៏ត្រូវដងត្រូវផ្លែជាមួយម្ចាស់ទីតាំងទាំងនោះ ដូចដែរប្រជាពលរដ្ឋតែងតែមានមន្ទិលសង្ស័យថាទីតាំងល្បែងស៊ីសងអាប៉ោង មួយកន្លែងនេះ អាចបើកដំណើរការបានយ៉ាងរលូនទៅបាន ឬក៏ទទួលបាននូវលាបសការៈអ្វីមួយនៅទីនោះទើបបង្ក្រាបមិនបាន << ឬអាចជាអាថ៌កំបាំងអ្វីពិសេសមួយ ???

ដូចច្នេះប្រជាពលរដ្ឋសូមស្នើសុំដល់លោក ម៉ៅ សឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ទើបតែមកកាន់តំណែងថ្មីៗនេះ មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់ និងបង្រាបឱ្យខានតែបានផងទាន។ ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!