ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

‍ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង..!

‍ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង..!

កំពង់ចាម៖បងប្អូនប្រជាបលរដ្ឋរស់នៅ០៣ក្បាល់ដី ដែលមានគ្នារស់នៅចំនួន១០គ្រួសារគោរពស្នើសុំដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូជាអាជ្ញាធរពាក់ពន្ធក្នុងខេត្តកំពង់ចាម ជួយចុះអន្តរាគមន៍ ទៅលើករណីដាំបង្គោលថ្មចំនួន០៥ដើមនៅលើផ្លូវសាធារណៈ ដែលពួកគាត់ធ្លាប់ធ្វើដំណើរកន្លងមកនោះផង។​បើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋបានឱ្យអង្គភាពសារព័ត៌មានយើងខ្ញុំដឹងថា៖កន្លងមកករណីដាំបង្គោលលើផ្លូវសាធារណៈមិកអោយពួកគាត់ធ្វើដំណើរនេះ គាត់បានដាក់ពាក្យបណ្ដឹងទៅដល់តុលាការសាលាដំបូងខេត្តកំពង់ចាម ហើយតុលាការ ក៏បានចេញសាលក្រមជាស្ថាពររួចរាល់ហើយដែរ តែអ្វីដែលពួកនៅតែទទូចស្នើសុំដល់អាជ្ញាធរមូលដ្ឋាននោះគឺ អោយដកបង្គោលថ្មចំនួន៥ដើមចេញពីផ្លូវដែលពួកគាត់ធ្វើដំណើរ។​

ពួកគាត់បន្តទៀតថា កន្លងទៅគាត់បានទៅជម្រាបលោកមេភូមិដើម្បីសុំការ អន្តរាគមន៍ ក្នុងការដកបង្គោល តែមេភូមិបានអោយពួកគាត់ទៅឃុំ ពួកគាត់ក៏ទៅជូបលោកមេឃុំៗប្រាប់ថាជាប់រវល់ ១ដងរវល់២ដងរវល់ ដោយពួកគាត់រងចាំយូរក៏បានសុំដឹកដីចាក់សម្រួលផ្លូវ តែត្រូវគេយកបង្គោលថ្មមកដាំមិនអោយពួកគាត់ធ្វើផ្លូវ។​

សូមរំលឹកថា៖ពេលមុនដាំបង្គោលឈើតែត្រូវមន្ត្រីពាក់ពាន់ ត្រូវដកចេញម្ដងរួចមកហើយ តែនៅពេលមន្ត្រីទៅជូបជំគ្នាសាលាឃុំ គេបានយកបង្គោលថ្មមកដាំវិញ។​
អ្វីដែលបងប្អូនប្រជាពលរដ្ឋងឿងឆ្ងល់នោះគឺ អាជ្ញាធរ មានសិទ្ធគ្រប់គ្រាន់ក្នុងការការពារសម្បត្តិរដ្ឋ ចុះមកពីមូលហេតុអ្វីបានជាមិនហ៊ានមានដំណោះស្រាយបែបនេះ?​ ហើយលោកមេឃុំបាននិយាយថាបើថាចង់អោយគាត់រកដំណោះស្រាយលុះត្រាពួកគាត់ទៅសុំចុងសន្លឹកពីតុលាការមកសិន សួរថាអាជ្ញាធរមូនដ្ឋានមានស្មារតីការពារសម្បត្តិរដ្ឋដែរឬទេ? បានជាទុកអោយបុគ្គលម្នាក់ពី ធ្វើព្យុះធ្វើភ្លៀង បំពាន បោះបង្គោលលើផ្លូវសាធារណៈ មិនអោយពលរដ្ឋធ្វើដំណើរ ដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដូចនេះ?​។​

បងប្អូនប្រជាពលរដ្ឋ ដោយមើលឃើញថាអាជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានរកដំណោះស្រាយយកផ្លូវសាធារណៈ ទាំងដែលតុលាការបានចេញសាលក្រមសម្រេចជាស្ថាពរ អោយបើកផ្លូវ រួចហើយ ចុះហេតុអ្វីអាជ្ញាធរមូលដ្ឋាន មិនបើកផ្លូវអោយ ពួកគាត់បានធ្វើដំណើរវិញនោះ ពួកគាត់ស្នើសុំដល់ ឯកឧត្ដម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ជាពិសេស គោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន សម្ដេច​បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មេត្តា​ជួយរកដំណោះស្រាយ យកផ្លូវអោយពួកគាត់បានធ្វើដំណើរវិញផង។​

សូមបញ្ជាក់ថា៖អង្គភាពសារព័ត៌មានយើងខ្ញុំដើម្បីផ្សព្វផ្សាយទៅមានភាព​ សុក្រិត យុត្តិធម៌នោះក្រុមការងាបានទំនាក់ទំនងទៅ​លោកមេភូមិដើម្បីសុំកាបំភ្លឺតែលោក បានឆ្លើយថា(ជាប់ប្រជុំ)ចំណែកលោកមេឃុំ តេចូលតែមិនមានអ្នកទទួល។​

ជុំវិញការផ្សព្វផ្សាយនេះ អង្គភាព​យើងខ្ញុំផ្សព្វផ្សាយតាមតែការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអគុណ! 

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!