ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម​ នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប

ឯកឧត្តម​ នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ ត្រូវពង្រឹងទៅលើគុណភាពខ្លឹមសារព័ត៌មាន កម្មវិធីវិទ្យុ ឱ្យសម្បូរបែប និងមានខ្លឹមសារល្អ មានគុណភាព មានសុវត្ថិភាព ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ និងអ្នកអាន នៅក្នុងយុគសម័យឌីជីល នៃការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប។

ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យតំណាងស្ថានីយ៍វិទ្យុ FM ឯកជន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលធ្វើឱ្យចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណ ត្រូវធ្លាក់ចុះ ក៏ប៉ុន្តែ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលបញ្ហានេះវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។
បរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាដើម។ បច្ចុប្បន្នពលរដ្ឋភាគច្រើន បានទទួលព័ត៌មានតាមបែបលក្ខណៈទំនើបវិញ ក្នុងនោះសំដៅដូចជាហ្វេសប៊ុក តិកតុក យូធូប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដើរតួនាទី និងមិនអាចអត់បានក្នុងការផ្តល់ព័ត៌មានពិត ជាពិសេសនៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកមកមើល និងស្តាប់ព័ត៌មានព័ត៌មានដែលមានផ្លូវការ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែន តែវានៅតែមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ហើយថែមទាំងបានចែកចាយ ក្នុងការផ្តល់ព័ត៌មានគ្រប់ទីកន្លែងទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយបុរាណ បើទោះបីជាមានការចុះខ្សោយតួនាទី ក៏ប៉ុន្តែ វានៅតែមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាជននូវព័ត៌មានពិត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ ដែលបញ្ជាក់ថាប្រជាពលរដ្ឋនៅតែមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ថានៅតែដើរតួនាទីសំខាន់ នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជន ឬយកជាការបាននោះ ។​

ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!