ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបំពាក់ស្ទីកឃ័រចំណាំងផ្លាតចរាចរណ៍លើគោយន្តកែច្នៃជាង៥០គ្រឿង នៅស្រុកត្បែងមានជ័យ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបំពាក់ស្ទីកឃ័រចំណាំងផ្លាតចរាចរណ៍លើគោយន្តកែច្នៃជាង៥០គ្រឿង នៅស្រុកត្បែងមានជ័យ

ព្រះវិហារ​៖ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចំនួន ០៤រូប បានសហការជាមួយនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យ និងអាជ្ញាធរស្រុក ចុះអនុវត្តសកម្មភាពផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរគោយន្តកន្ត្រៃ ចំនួន ៥៣នាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

សកម្មភាពនេះ ក្រុមការងារបានធ្វើការបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ចំនួន ៥៣គ្រឿង ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ពិសេសនៅពេលយប់។
ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចែកចាយឯកសារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ រួមមាន៖

សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០ក្បាល
សៀវភៅ «អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង» ចំនួន ១០០ក្បាល
ខិត្តប័ណ្ណ «អ្វីដែលអ្នកបើកបរត្រូវយល់ដឹង» ចំនួន ១០០សន្លឹក
ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០សន្លឹក
ផ្ទាំងរូបភាពកំណត់ទំហំទ្រុងរថយន្ត និងទំហំផ្ទុក ចំនួន ១០សន្លឹក
ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើង ចំនួន ១០សន្លឹក
ផ្ទាំងរូបភាពការចតរថយន្តនៅទីក្រុង ឬទីប្រជុំជន ចំនួន ១០សន្លឹក
ផ្ទាំងរូបភាពសញ្ញាសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ចំនួន ១០សន្លឹក
ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០សន្លឹក
ស្ទីកឃ័រចំណាំងផ្លាត (ពណ៌ក្រហម) ចំនួន ៨០០សន្លឹក
ប្រតិទិនស្តីពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ០២ក្បាល់៕ដោយលោក ខៀវ ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!