ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន នឹង​ឯកឧត្ដម​ ហួត ហាក់ ក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន នឹង​ឯកឧត្ដម​ ហួត ហាក់ ក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ភ្នំពេញ៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរយនាក់។

នាឱកាសនោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព័ត៌មានពិត ជាគ្រឹះនៃទំនុកចិត្តអន្តរជាតិ៖ ពេលដែលពិភពលោកឃើញព័ត៌មានពិតអំពីកម្ពុជា ពួកគេនឹងឃើញប្រទេសមួយដែលមានសន្តិភាព មានស្ថិរភាព និងមានឱកាស។ នេះជាមូលដ្ឋានសម្រាប់ ការទាក់ទាញវិនិយោគ និងទេសចរណ៍។

បន្ថែមពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការពារព័ត៌មាន គឺការពារវិស័យទេសចរណ៍៖ ក្នុងសម័យបច្ចុប្បន្ន មុនភ្ញៀវទេសចរមកដល់ ប្រទេសណាមួយពួកគេធ្វើដំណើរតាមព័ត៌មាន មុន។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ វា អាចបំផ្លាញការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែប្រសិនបើយើងផ្សព្វផ្សាយការពិតអំពីភាពស្រស់ស្អាត វប្ប ធម៌ និងសុវត្ថិភាពរបស់កម្ពុជា នោះវានឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំង។

ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មាន អវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ នៅក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជាមជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ។ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។

ចំណែក ឯកឧត្ដម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអរគុណដល់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបានចូលរួមចំណែកយ៉ាងសកម្មផ្សព្វផ្សាយព័ត៌មានល្អៗជាច្រើនពីគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្ដម​ ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងព័ត៌មាន គឺមិនអាចខ្វះគ្នាបាននោះទេ។ ដូច្នេះ វិស័យទេសចរណ៍ គឺខ្វះព័ត៌មាន មិនបានជាដាច់ខាត ត្រង់ចំណុចបើក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត នឹងផ្តល់តម្លៃយ៉ាងខ្ពស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និយាយជារួម និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀតផងដែរ៕ ‎

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!