ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

អូររាំងឪ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសរ ដែលរៀបចំដោយរដ្ឋបាលស្រុកអូររាំងឪ នាល្ងាចថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២៦ ស្ថិតទីស្នាក់សាលាស្រុកអូររាំងឪ។

ក្នុងឱកាស រាត្រីសមោរសរ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានពេញចិត្ដនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៦​ ខាងមុខនេះ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី។

ឯកឧត្ដម បានបន្ដទៀតថា ក្រោមគំនិតផ្ដួចផ្ដើម និងជាការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន មកកាន់រដ្ឋបាលស្រុកអូររាំងឪ ដើម្បីទទួលរៀបចំ តុបតែង និងដឹកនាំគ្រប់គ្រងព្រឹត្ដិការណ៍សង្ក្រាន្ដអូររាំងឪ ឆ្នាំ២០២៥នេះ ដោយរដ្ឋបាលស្រុកផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវការសាទរចំពោះពិធីរាត្រីសមោសរ នាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសឱ្យសម្បុរសជនបានចូលរួមជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុក លើការគាំទ្រការរៀបចំសង្ក្រាន្ដ កន្លែងកម្សាន្ដ ការតុបតែង កម្មវិធីវប្បធម៌ សាសនា ជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីរាត្រីសមោសរ នាល្ងាចថ្ងៃទី២២ ម្សិលមិញនេះ មានការអញ្ជើផ្ដល់ កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដមអភិបាលរងខេត្ដ អភិបាលស្រុកអូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់សហគ្រាស អាជីវករ និងមន្ដ្រីរាជការប្រមាណជាង ៤០០នាក់។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានអានជូននូវរបាយការអំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៦​ ខាងមុខនេះ ជូនគណៈធីបតី និងអង្គវិធី ក្នុងនោះ លោកភិបាលបានបញ្ជាក់ថា ទីតាំងទន្លេស្ងួតជាទីតាំងប្រវត្ដិសាស្ដ្រមួយកន្លែងក្នុងស្រុកអូររាំងឪ ដែលពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ាង​ សុផល្លែត បានប្រែក្លាយពីតំបន់ ឬទីតាំងដែលមានសភាពស្ងត់ស្ងៀម មកជាតំបន់អ៊ូរអ ជាទីតាំងទេសចរណ៍ក្នុងស្រុកមួយកន្លែង។

លោក ជា ណារ៉ុន បានបន្ដលើកឡើងទៀតថា ពិធីសង្ក្រាន្ដ២០២៦ អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះ រដ្ឋបាលបានត្រៀមរួចជាស្រាច់ដើម្បីជម្រុញឱ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីមជ្ឍដ្ឋាននានា ដោយមានការតុបតែង ខ្លោងទ្វារសង្ក្រាន្ដ មួកយក្ស អន្សមយក្ស ល្បែងប្រជាប្រិយ ពួនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផលិផលក្នុងស្រុក ព្រមទាំងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!