ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

តើអ្វី ជាគោលការណ៍បង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ?

តើអ្វី ជាគោលការណ៍បង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ?

រយៈកាលកន្លងមក គេបានឃើញអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្មេងទំនើង ដូចភ្លៀងរលឹម មិនថាក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមប្រមូលផ្តុំគ្នាជក់ថ្នាំញៀន ឬជក់បារីអេឡិចត្រូនិក ក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្ត និងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនលើសច្បាប់កំណត់ ។ល។ ដោយនាំយកទៅព្រមាន អប់រំ តាមវិធានការរដ្ឋបាល និងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់។

សកម្មភាពបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ ពិតជាទទួលបានការសាទរពេញទំហឹង ពីមហាជនទូទៅ តែក៏នៅមានមតិរិះគន់ខ្លះ ហាក់មិនយល់ និងមិនពេញចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច។ ទន្ទឹមគ្នានេះ នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ១១គ្រឿងនិង រថយន្ត ០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណុចដែលធ្វើឲ្យមនុស្សមួយចំនួនមានការចាប់អារម្មណ៍នោះគឺ អ្នកបើកបររថយន្តទាំង២គ្រឿង មានម្នាក់ឈ្មោះ ទេព ពិសិដ្ឋ ជាតារារ៉េប បើករថយន្តម៉ាក PORSCHE CARRERA ឆ្នាំផលិត ២០១២ ពាក់ស្លាកលេខ កម្ពុជា WAW.BOSS និង ម្នាក់ទៀត ឈ្មោះ យាំងជិនស៊ី (ជនជាតិចិន) អាយុ៣០ឆ្នាំ បើករថយន្តម៉ាក FORD MUSTANG ឆ្នាំផលិត ២០១៥ ពាក់ស្លាកលេខ 2AO-0777 ដែលពួកគេ ពុំមែនជាក្មេងទេ ហើយ រថយន្តម៉ាក PORSCHE CARRERA ឆ្នាំផលិត ២០១២ ក៏ត្រូវបានម្ចាស់ កែច្នៃស៊ីម៉ាំងទាំងស្រុង និងកែសេរីឡើងឆ្នាំផងដែរ តែក៏មានអ្នកមិនដឹងច្បាស់ ចេះជាងម្ចាស់រថយន្តចេញមកអះអាងថាជារថយន្តមានសម្លេងលឺខ្លាំងពីរោងចក្រ ហេតុអ្វីអាវុធហត្តរាជធានីភ្នំពេញបែរជាធ្វើការបង្ក្រាប? តើអ្វី ជាគោលការណ៍បង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ?

ពាក់ព័ន្ធចំណុចខាងលើនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គោលការណ៍បង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ គឺស្របតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី និងបណ្តឹងមហាជន ដោយមិនសំដៅត្រឹមតែយុវវ័យដែលមានអាយុតិចនោះទេ គឺថាជនណាក៏ដោយ មិនថាចាស់ឬក្មេង ខ្មែរឬបរទេស អ្នកមានឬអ្នកក្រក្រី អ្នកល្បីឬចោរ ឲ្យតែប្រព្រឹត្តសកម្មភាពទំនើងនិងល្មើសច្បាប់ បង្កការភ័យខ្លាចនិងរំខាន សាធារណជនទូទៅ គឺត្រូវបង្ក្រាបទាំងអស់ ហើយការបារម្ភ ការភ័យខ្លាច ការធុញថប់របស់មហាជនលើដងផ្លូវ តែងតែបានធ្វើការប្តឹងសុំអន្តរាគមន៍ មកកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទបន្ទាន់ លេខ ១២៩១ ស្ទើររាល់ថ្ងៃ។ សូមកុំឲ្យសាច់ញាតិជនរងគ្រោះ ស្រែកទ្រហោរយំបោកខ្លួន ដោយសារការបើកបររបស់អ្នក។ សូមបញ្ឈប់រាល់សកម្មភាពទំនើង គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត់ បើកបរតាមល្បឿនកំណត់អតិបរិមាក្នុងទីប្រជុំជន ដែលរថយន្តតូចធំ គឺ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រីឯ ម៉ូតូ គោយន្ត រ៉ឺម៉ក ត្រាក់ទ័រ គឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះបើទោះបីជារថយន្តអ្នក មានសម្លេងលឺខ្លាំងពីរោងចក្រឬកែច្នៃ តែបើអ្នកមិនល្មើសច្បាប់ដោយទំនើង បើកលើសល្បឿនកំណត់ក្នុងទីប្រជុំជន មិនបានបង្កការរំខាននិងការភ័យខ្លាច
ដល់អ្នកដ៏ទៃលើដងផ្លូវ ពុំមែនជាសកម្មភាពទំនើង នោះអ្នកនឹងមិនត្រូវបានបង្ក្រាបដោយសមត្ថកិច្ចឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!