ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

បន្ដអនុវតប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ “ពន្លក​បៃតង​”​

បន្ដអនុវតប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ “ពន្លក​បៃតង​”​

កំពង់​ស្ពឺ​៖​ ឯកឧត្ដម​បណ្ឌិត​ សាម​ អីន​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អមដំណេីរ​ដោយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​យុទ្ធនាការ​ “ពន្លក​បៃតង​”​ នាព្រឹក​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យុទ្ធនាការ​ “ពន្លក​បៃតង​”​ នាព្រឹក​នេះ​ ជា​កិច្ចសហការ​រៀបចំ​ដោយ​ វត្ដអង្គក្ដី​ និងអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ រួមទាំង​សាលាបឋម​សិក្សា​អង្គក្ដី​ ដេីម្បី​ចូលរួម​អភិវឌ្ឍ​ពន្លក​បៃតង​នៅកម្ពុជា​ ដោយ​បាន​ដាំកូនឈេី​ជុំវិញ​បរិវេណ​វត្ត​ និង​សាលារៀន​ ប្រមាណ​ជា​ ៣០០០ដេីម​។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ យុទ្ធនាការ​ “ពន្លក​បៃតង​”​ ឯកឧត្ដម​បណ្ឌិត​ សាម​ អីន​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​ការសួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ដល់​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ ពន្លក​បៃតង​ នេះផងដែរ។

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ដលេីកឡេីងទៀត​ថា​ ការ​ចូលរួម​លេីយុទ្ធនា​ការ​ ពន្លក​បៃតង​ គឺ​ភារកិច្ច​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដេីម្បី​ថែរក្សា​ ការពារ​ បរិស្ថាន​ និង​រក្សា​នូវ​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។ ជាពិសេស​ ដេីម្បី​ទប់​ស្កាត់​នូវ​ការ​បម្រែបម្រួល​អាកាសធាតុ​ ទាំង​កម្ពុជា​ និង​ជា​សកល។

ឯកឧត្តម​បណ្ឌិត​ សូមលេីក​ទឹកចិត្ត​ ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ រួម​ទាំងសមាជិក​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ បន្ត​យ៉ាង​សកម្ម​លេីការ​ចូលរួម​ថែរក្សា​បរិស្ថាន​ តាមរយៈ​ យុទ្ធនាការ​ទាំងបួន​ ដែលបាន​ដាក់ចេញ​ដោយ​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​មាន​ “យុទ្ធនាការ​ ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ​”​ “កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​”​ “ផ្លូវ​ជាតិ​គ្មាន​សំណល់​សំរាម​ប្លាស្ទិក​”​ និង​យុទ្ធនាការ​ “ពន្លក​បៃតង​”​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!