ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សំណង់រឹងមាំកំពុងដុះឡើងលើដីចំណីទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈសាធារណជនសង្ស័យថាគ្មានច្បាប់អនុញ្ញាត

សំណង់រឹងមាំកំពុងដុះឡើងលើដីចំណីទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈសាធារណជនសង្ស័យថាគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ បញ្ហានៃការរំលោភយកដីចំណីទន្លេមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយពីគេសង្កេតឃើញមានការសាងសង់សំណង់រឹងមាំជាបន្តបន្ទាប់ នៅតាមបណ្តោយដងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការចុះពិនិត្យជាក់ស្តែងនៅតាមដងទន្លេក្នុងតំបន់នោះ គេឃើញមានសំណង់រឹងមាំតូចធំ កំពុងលេចរូបរាងឡើងយ៉ាងព្រោងព្រាត ដែលរូបភាពនេះត្រូវបានគេលើកឡើងថា ជាការ “រំលោភតាមបែបអ្នកតូចធ្វើតាមតូច អ្នកធំធ្វើតាមធំ”។ សំណង់ទាំងនោះ រួមមានទាំងការចាក់ដីលុបចូលផ្ទៃទន្លេ និងការសាងសង់សំណង់រឹងមាំដែលមើលទៅហាក់បីដូចជាមានលក្ខណៈជាកម្មសិទ្ធិឯកជនយូរអង្វែង។

ករណីនេះ បានបង្កឱ្យមានការងឿងឆ្ងល់ និងមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានជុំវិញថា តើសំណង់រឹងមាំដែលកំពុងសាងសង់លើដីចំណីទន្លេទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធដែរឬទេ? ព្រោះតាមផ្លូវច្បាប់ ដីចំណីទន្លេគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានការពារ និងមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំ ឬរំលោភយកធ្វើជាកម្មសិទ្ធិបុគ្គលឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការត្រួតពិនិត្យ និងវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញទេនោះ ដីចំណីទន្លេបាសាក់នឹងត្រូវរងការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ចរន្តទឹក ក៏ដូចជាសោភ័ណភាព និងបរិស្ថានទន្លេទាំងមូល។​

ជុំវិញបញ្ហានេះ សាធារណជនសង្ឃឹមថា អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធនៃរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យរបស់ពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គឺគ្រាន់តែចង់ថែរក្សា សម្បត្តិរដ្ឋ តែប៉ុណ្ណោះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីម្ចាស់ទីតាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!